ប្តីប្រពន្ធជនជាតិអាហ្សង់ទីនមួយគូដែលកំពុងរស់នៅក្នុងប្រទេសស្លូវេនី និងអ្នកថតរូបជនជាតិម៉ិកស៊ិកសញ្ជាតិក្រិកម្នាក់ ដែលកំពុងប្រកបរបរបើកហាងអំបោះនៅទីក្រុងអាថែន ព្រមទាំងជនជាតិប៊ុលហ្គារីបីនាក់ ត្រូវបានចាប់ខ្លួននៅអង់គ្លេស។
គួរកត់សម្គាល់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប៉ូលិស និងសន្តិសុខនៅទូទាំងពិភពលោក បានចោទប្រកាន់មនុស្សជាច្រើនដែលរស់នៅក្នុងជីវិតសាមញ្ញ និងដែលគ្មានកំហុស ថាជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។
បន្ថែមលើនេះ មនុស្សជាច្រើនទៀតត្រូវបានចោទប្រកាន់ពីបទបញ្ជូនព័ត៌មានទៅឱ្យរុស្ស៊ី សូម្បីតែសន្តិសុខនៅស្ថានទូតអង់គ្លេសនៅទីក្រុងប៊ែរឡាំង ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ។ មនុស្សរាប់សិបនាក់ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើការស៊ើបការណ៍សម្ងាត់ឱ្យរុស្ស៊ី។ ប្រភព៖ The Guardian