ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

កម្ពុជា-ថៃ ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល TVET ដើម្បីផ្គត់ផ្គង់កម្លាំង ជំនាញ ចូលទីផ្សារការងារដែលកំពុងមានតម្រូវការ

រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នា បន្ត ពង្រឹង កិច្ច សហប្រតិបត្តិការលើ ការ បណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ (TVET) ដែលប្រទេស ទាំងពីរធ្លាប់បានសហការកន្លងមក ដើម្បីរួមគ្នា ផ្គត់ផ្គង់ កម្លាំងជំនាញ ចូលទីផ្សារ ការងារ ដែលកំពុងមានតម្រូវការ ខ្ពស់។

ក្នុងជំនួបជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានបានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកការងារដែលមានស្រាប់ នឹងធ្វើឱ្យនិយោជកថៃ មានភាពងាយស្រួលជាងមុនក្នុងការទទួលពលករកម្ពុជាទៅធ្វើការ ហើយពលករកម្ពុជា ក៏អាចទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃដែលជាការរក្សាបានប្រយោជន៍ទាំងសងខាង។

adm

Leave a Reply

Your email address will not be published. Required fields are marked *