ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បើកការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់ចិន សម្រាប់ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី

អឺរ៉ុប៖សហភាពអឺរ៉ុបបើកការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់ប្រទេសចិនសម្រាប់ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី ចំពេលមានការព្រួយបារម្ភថា ជំនួយបែបនេះរបស់ចិនកំពុងជះផលប៉ះពាល់ដល់ក្រុមហ៊ុនអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗ រួមមានរ៉យទ័រ។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានប្រាប់សមាជិកសភាសហភាពអឺរ៉ុបកាលពីថ្ងៃពុធថា៖ «ឥឡូវនេះ ទីផ្សារពិភពលោករងការជោរជន់ដោយរថយន្តអគ្គិសនីរបស់ចិន ដែលមានតម្លៃថោក ហើយតម្លៃឡានទាំងនោះនៅតែថោក ដោយសារតែការឧបត្ថម្ភធនធំពីរដ្ឋ។ នេះគឺជាការបង្ខូចទីផ្សាររបស់យើង»។

គួរបញ្ជាក់ថា មេដឹកនាំរបស់ចិន បានជួយធ្វើឱ្យប្រទេសខ្លួនក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់យានជំនិះអគ្គិសនី ដោយការវិនិយោគប្រាក់ឧបត្ថម្ភធនរាប់ប៊ីលានដុល្លារ ដើម្បីនាំមុខមុនគេក្នុងឧស្សាហកម្មដ៏ជោគជ័យមួយនេះ។ ការណ៍នេះ ធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តសកល ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងតំបន់របស់ខ្លួន ពីម៉ាកយីហោចិនដែលកំពុងដណ្តើមចំណែកទីផ្សារ៕ ប្រែសម្រួល៖ ហួន

adm

Leave a Reply

Your email address will not be published. Required fields are marked *