ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់ និងរបួស ៦នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសហុងគ្រី

មន្រ្តីបានរាយការណ៍ថា យន្តហោះមួយគ្រឿងបានធ្លាក់ ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៌អាកាសចរណ៍មួយនៅក្នុងប្រទេសហុងគ្រី នៅថ្ងៃទី១០ ខែកញ្ញានេះ បណ្តាលអោយមនុស្ស ២នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស។

ព្រឹត្តិការណ៍ពិព័រណ៌អាកាសចរណ៍មួយ រៀបចំឡើងនៅឯអាកាសយានដ្ឋាន Borgond ក្នុងទីក្រុងហ្ស៊ីកស្វេកហើវ៉ា មានចម្ងាយប្រហែល ៧០គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីប៊ុយដាប៉ែស។

ស្របពេលជាមួយគ្នានោះដែរ មានយន្តហោះមួយគ្រឿងបានធ្លាក់ពីលើអាកាស ហើយផ្ទុះឆេះនៅលើដី ខណៈដែលមនុស្សម្នារាប់ពាន់នាក់បានចូលរួមកម្មវិធីពិព័រណ៌អាកាសចរណ៍មួយនេះ។

ប៉ូលិសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមព័ត៌មានបឋម ក្រៅពីអ្នកបើកយន្តហោះ ក៏មានអ្នកដំណើរម្នាក់ទៀតនៅលើយន្តហោះធ្លាក់នោះផងដែរ ហើយជាលទ្ធផល អ្នកទាំងពីរបានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

ចំណែកអ្នកនាំពាក្យរបស់សេវារថយន្តសង្គ្រោះជាតិ បានឱ្យដឹងថា គ្រោះថ្នាក់នេះក៏បានបណ្តាលអោយមនុស្ស៤នាក់នៅលើដីរងរបួសផងដែរ ក្នុងនោះមាន ៣នាក់រងរបួសធ្ងន់ធ្ងរ។ ប្រភព៖ AFP

adm

Leave a Reply

Your email address will not be published. Required fields are marked *