ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋ យល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ត្រូវចូលរួមផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។

ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីឱ្យសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវឬបម្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *