ព័ត៌មានអន្តរជាតិ

ធនាគាររដ្ឋធំៗរបស់ចិននាំគ្នាលក់ប្រាក់ដុល្លារអាមេរិកដើម្បីទិញប្រាក់យ័នយោងទៅតាមប្

 

រភពពី Markets Insider បានរាយការណ៍ថា ធនាគាររដ្ឋធំៗរបស់ចិនកំពុងមមាញឹកក្នុងការលក់ប្រាក់ដុល្លារអាមេរិកដើម្បីទិញប្រាក់យ័ននៅក្នុងទីផ្សារប្តូរប្រាក់បរទេសទាំងក្នុង និងក្រៅប្រទេសកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រាក់យ័ន។

ទន្ទឹមនឹងនេះ ចិនបានស្នើឱ្យធនាគារគ្រប់គ្រងដោយរដ្ឋចាត់វិធានការនៅក្នុងទីផ្សាររូបិយប័ណ្ណក្នុងសប្តាហ៍នេះ ដើម្បីកំណត់ភាពប្រែប្រួលនៃប្រាក់យ័ន។ លើសពីនេះ មន្ត្រីជាន់ខ្ពស់ចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើវិធានការកាត់បន្ថយបរិមាណទុនបម្រុងរូបិយប័ណ្ណបរទេស ដើម្បីទប់ទល់នឹងសេដ្ឋកិច្ចមិនឱ្យធ្លាក់ចុះបន្ថែមទៀត។ គេយល់ឃើញថា វាគឺជាយុទ្ធសាស្ត្រស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្រកាលពីឆ្នាំ២០២២ នៅពេលដែលធនាគារកណ្តាលចិនបានស្នើសុំឱ្យធនាគាររដ្ឋធំៗត្រៀមខ្លួនលក់ប្រាក់ដុល្លារចេញដើម្បីទិញប្រាក់យ័ន។ អ្នកវិនិយោគម្នាក់ដែលរស់នៅទីក្រុងសៀងហៃនិយាយថា ការលក់ប្រាក់ដុល្លារចេញពីធនាគាររដ្ឋបានក្លាយទៅជារឿងធម្មតាហើយ ដើម្បីទប់ទល់នឹងការធ្លាក់តម្លៃប្រាក់យ័ន។

adm

Leave a Reply

Your email address will not be published. Required fields are marked *