តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យដែលរត់គេច បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងខ្សែដី(ខ្សែណើត)អស់ចំនួន៣បង្គោលយកខ្សែភ្លើងអស់៣សរសៃដោយឡែក០១ បង្គោលមួយទៀតកាត់ខ្សែហើយតែយកមិនទាន់បាន ។
រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង១៥នាទី នៅចំណុចភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ទើបសមត្ថកិច្ចឃាត់ខ្លួនបាន ។
ជនសង្ស័យឈ្មោះ កែក កាយភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្នោតឃុំអំពិល ស្រុកប្រាសាទបាគងខេត្តសៀមរាប ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕