ព័ត៌មាន

អភិបាលខេត្តព្រៃវែង បញ្ជាក់ថា អ្នកលួចចូលខេត្តព្រៃវែង២នាក់ មានផ្ទុកវីរុសកូវីដ១៩

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្ងៃនេះ មិនទាន់ថមថយនៅឡើយទេ ខេត្តព្រៃវែងយើងបានយកសំណាក អ្នកដែលលួចធើ្វដំណើរពីរាជធានីភ្នំពេញមកស្រុកកំចាយមារ ជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ២នាក់។
អ្នកទាំងពីរនាក់នោះរួមមាន
១. ទៀង សុខុម បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី២ ) លទ្ធផលវិជ្ជមានកូវីដ-១៩
២. អៀង ឃុន បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី៣ ) លទ្ធផលវិជ្ជមានកូវីដ-១៩
បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការទប់ស្កាត់យ៉ាងច្រើនជាបន្តបន្ទាប់ក៏ដោយ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *