ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា ចំនួន១៨រូប ដឹកនាំដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា ដើម្បីចូលរួមទស្សនកិច្ចការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន សាធារណរដ្ឋកូរ៉េ។
តាមកម្មវិធីគ្រោងទុក គណៈប្រតិភូមេដឹកនាំកាយរឹទិ្ធជាតិកម្ពុជា នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសមាគមកាយរឹទិ្ធកូរ៉េ អគ្គលេខាធិការអង្គការពិភពលោកនៃចលនាកាយរឹទិ្ធ នាយកការិយាល័យកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមពិធីបើកផ្លូវការនៃការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ និងធើ្វទស្សនកិច្ចដកស្រង់បទពិសោធន៍នៃការរៀបចំបោះជំរំកាយរឹទិ្ធពិភពលោក។