ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា បានកោតសើរពីទឹកចិត្តកីឡាករកីឡាការិនីនិងសមាជិកប្រតិបត្តិទាំងសហព័ន្ធទាំងអស់ ដែលនូវតែបន្តរួបរួមសាមគ្គីគ្នាបានយ៉ាងល្អ ទោះបីកីឡាតេក្វាន់ដូITF មិនបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ដោយ ។
ការថ្លែងលើកឡើង បែបនេះ ពីប្រធានសហព័ន្ធ ឯកឧត្តម កែវ រ៉េមី បានធ្វើឡើងក្រោយបញ្ចប់ជើងឯកតេក្វាន់ដូITFថ្នាក់ជាតិឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ ។
ឯកឧត្តម បានលើកថា ការដែលតេក្វាន់ដូ ITF យើងមិនបានចូលរួមស៊ីហ្គេម វាបានធ្វើឲ្យកីឡាករកីឡាការិនីយើងប៉ះពាល់ដល់អារម្មណ៍បន្តិបន្ទួចយ៉ាងណាក្តី ប៉ុន្តែប្អូនៗក្មួយៗនៅតែបន្តដំណើរទៅមុខជាមួយសហព័ន្ធដោយការរួបរួមសាមគ្គីគ្នាបានយ៉ាងល្អ មិនមានការបែកខ្ញែកគ្នារត់ទៅហាត់កីឡាណាមួយផ្សេងទៀតឡើយ ។