ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ផ្ទះឈើប្រក់ស័ង្កសី១ខ្នង បានដួលរាបដល់ដី ក្រោយបានរងការបំផ្លាញដោយសារខ្យល់កន្ត្រាក់លាយឡំដោយភ្លៀង

 

ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី០៧ កក្កដា ឆ្នំា២០២៣នេះ ផ្ទះឈើប្រក់ស័ង្កសី១ខ្នង បានដួលរាបដល់ដី ក្រោយបានរងការបំផ្លាញដោយសារខ្យល់កន្ត្រាក់លាយឡំដោយភ្លៀង ប៉ុន្តែជាសំណាងល្អ ដែលគ្មានមនុស្សណាម្នាក់ត្រូវរងគ្រោះថ្នាក់ កើតឡើង ស្ថិតនៅស្រុកជាប់ជាយដែន ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។
នៅពេលដែលផ្ទះ១ខ្នងកសាងពីឈើប្រក់ស័ង្កសី បានដួលរលំរាបដល់ដី ដែលបំផ្លាញដោយសារខ្យល់កន្ត្រាក់លាយឡំ និងទឹកភ្លៀងគឺខូចខាតស្ទើរទាំងស្រុង ។ តែសំណាងល្អ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ ។
ក្រោយភ្លៀងលាយឡំដោយសារខ្យល់កន្ត្រាក់ សម្ភារនៅក្នុងផ្ទះត្រូវបានសើមពេលភ្លាមៗ ឃើញមានកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រចាំស្រុកម៉ាឡៃ និងកម្លាំងដទៃទៀតបានចុះដល់ភ្លាមៗជួយអន្តរាគមន៍ និងយកសម្ភារចេញពីផ្ទៈដាក់ផ្នែកខាងក្រៅយកសំពត់តុងក្រោមការពារទទឹក
ភ្លៀង។ ក្រោយផ្ទះប្រជាពលរដ្ឋបានរំលំបាក់ដល់ដី បណ្តាលខូចខាតទាំងស្រុងបែបនេះ ក៏បានរាយការណ៍ជូនគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ សុំកម្លាំងអន្តរាគមន៍ជួយរុះរើចេញហើយនិងជួសជុលឡើងវិញ ដើម្បីប្រជាពលរដ្ឋបានរស់នៅ ដោយឡែកនៅស្រុកម៉ាឡៃជាប់ជាយដែននៅដើមឆ្នាំ២០២៣បានរងគ្រោះដោយខ្យល់កន្ត្រាក់ជាញឹកញាប់ តែមិនប៉ះពាល់ធ្ងន់ធ្ងរដូចមួយខ្នងនេះ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *