ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅ ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៣ ស្ថិត នៅចំណុច ក្នុងទឹកស្ទឹងសៀមរាប មុខផ្ទះក្រុមទី ៦ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សេចក្តីរាយការណ៍ពីឪពុកម្តាយ ជនរងគ្រោះ ថា កូនប្រុសច្បងរបស់គាត់លង់ទឹកស្ទឹង ស្លាប់ ខណៈ កូនប្រុសពៅ ដែលទៅងូតទឹកជាមួយ រត់មកប្រាប់។
ជនរងគ្រោះឈ្មោះ កុយ ដួង ចិន ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្ស រស់នៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ឯប្រុសឈ្មោះ កុយ ដួងចិត្ត អាយុ១៣ឆ្នាំ។
ចំណែក ឪពុកឈ្មោះ ប៉ុល ប៊ុនទ្រី អាយុ៥៥ឆ្នាំ ឯម្តាយឈ្មោះ ដួង មុំ អាយ្៤៦ ឆ្នាំ មុខរបរលក់ ដូរ តាមផ្លូវ៦០ម៉ែត្រ។
ក្រុមគ្រួសារសព បានទទួលស្គាល់ នៅមុខសមត្ថកិច្ចថា កូនរបស់គាត់ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន ដោយពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុក្មេងរងគ្រោះ បានចុះងូតទឹកទាំង២នាក់ បងប្អូនបង្កើត ខណ:បងមិនចេះហែល ពេលទៅងូតទឹកជ្រៅ ក៏លង់ស្លាប់តែម្ដង៕