ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

រថយន្តមួយគ្រឿងម៉ាក Range Rover ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង ខណៈជាងជួសជុលរថយន្ត ឡើងបើកសាករថយន្តភ្លៀវ ចង់ដឹងខូចអ្វី?

 

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង នៅ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៦ បត់ឆ្វេងចូលទៅកាន់ OCIC ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។
រថយន្តមួយគ្រឿងម៉ាក Range Rover ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង ខណៈជាងជួសជុលរថយន្ត ឡើងបើកសាករថយន្តភ្លៀវ ចង់ដឹងខូចអ្វី ពេលបើកបានប៉ុន្មានម៉ែត្រ រថយន្តផ្ទុះម៉ាសុីនឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

មុនពេលកើតហេតុគាត់បានបើករថយន្តរបស់ភ្ញៀវ ម៉ាក Range Rover ពណ៌ខ្មៅ គ្មានស្លាកលេខនោះទេ ដែលយកមកជួសជុល នៅយានដ្ឋានកន្លែងដែលគាត់ធ្វើការ គាត់បានឡើងបើករថយន្តនោះដើម្បីចង់ដឹងថារថយន្តនោះខូចអ្វី ខណៈបើកមិនបានប៉ុន្មានម៉ែត្រផង ស្រាប់តែរថយន្ត ផ្ទុះម៉ាសុីន មូលហេតុដោយសារអស់ប្រេងម៉ាសុីន បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលពេលនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានយកបំពង់ពន្លត់អគ្គិភ័យ យកមកជួយបាញ់ពន្លត់ជាច្រើនបំពង់ នៅតែភ្លើងមិនរលត់ទៅវិញ ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ និង ពន្លត់អគ្គិភ័យយករថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍។

កម្លាំងសមត្ថកិច្ចបង្ការ និង ពន្លត់អគ្គិភ័យរបស់ ទីក្រុងជ្រោយចង្វារ បានយករថយន្តពន្លត់អគ្គិភ័យ មកសល់កន្លែងកើតហេតុ រួចធ្វើការបាញ់ពន្លត់ អស់ទឹកចំនួន២ឡាន ទើបអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។ ដោយ អគ្គិភ័យបានបំផ្លាញរថយន្តស្ទើរតែទាំងស្រុង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ ៕

 

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *