ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យឆក់ ៤នាក់ ឈានទៅឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ហង្ស ទេព ក្នុងសង្កាត់កាកាបទី១ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារី ម្នាក់

 

ភ្នំពេញ ៖ ហេតុការណ៍ដេញបង្ក្រាបក្រុមចោរនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ភ្លាមៗជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូន ទៅកាន់អធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីសាកសួរ ។
ជនសង្ស័យឆក់ចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ក្រសួង មហាផ្ទៃ សហការជាមួយនគរបាលខណ្ឌសែនសុខ ដេញប៉ផាប់ចាប់ពភីង ហើយឈានទៅឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ហង្ស ទេព ក្នុងសង្កាត់កាកាបទី១ បន្ទាប់ពីធ្វើសកម្មភាពឆ.ក់កាបូបពីនារីម្នាក់ដែលធ្វើដំណើរតាមម៉ូតូ កង់៣នៅតាមបណ្តោយផ្លូវលេខ១៩៦៦ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេចរួចព្យាយាមគេចខ្លួន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះវង្ស វិច្ឆ័យ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកឌុប ២-ឈ្មោះយុទ្ធ លីម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ៣-ឈ្មោះរិន ដាវិត អាយុ១៧ឆ្នាំ (អ្នកធ្វើសកម្មភាពឆ.ក់) និង៤-ឈ្មោះរិទ្ធីសាក់ អាយុ២៥ឆ្នាំ ។ អ្នកទាំង៤នាក់ស្នាក់នៅបន្ទប់ជួល តាមផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះលឹម ស្រីនិច អាយុ២៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយ ស្នាក់នៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូកង់៣ តាមផ្លូវបេតុង លេខ ១៩៦៦ ក្នុងទិសដៅពីលិចទៅកើត នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ហើយ២នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆ.ក់កាបូប និង២នាក់ទៀត ជិះម៉ូតូបិទគូថ។
ជនសង្ស័យបានឆក់កាបូបបានសម្រេចរួចជិះគេចខ្លួន ខណះនោះ នារីរងគ្រោះបានស្រែកចោរៗ ហើយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ក៍បានសហការគ្នា ដេញតាមប្រមាញ់ជនសង្ស័យហើយឃាត់ទៅឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ដកហូតបានម៉ូតូ២គ្រឿង ដោយជនសង្ស័យ ៣នាក់ឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ហង្ស ទេព និងម្នាក់ឃាត់ខ្លួនតាមផ្លូវនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតបានកាបូប ប្រគល់អោយនារីរងគ្រោះវិញផងដែរ។
តាមនារីរងគ្រោះបានអោយដឹងថា នៅក្នុងកាបូបមានប្រាក់ចំនួន៨ម៉ឺនរៀល ព្រមទាំងឯកសារមួយចំនួន ។ ជនសង្ស័យ រួមទាំងម៉ូតូ២គ្រឿង ដែលជិះធ្វើសកម្មភាព ត្រូវបាននគរបាលបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតីវិធី ។ ចំណែកកាបូបនគរបាលប្រគល់អោយម្ចាស់វិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *