រាជធានីភ្នំពេញ ៖ លោកស្រី ឈិន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសក្រមសាលសម្រេចផ្តន្ទាទោសជនជាតិចិន២នាក់ ពាក់ព័ន្ធសំណុំរឿងជួញដូរគ្រឿងញៀ.នជិត១០គីឡូក្រាម ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់៨០លានរៀល ។
សូមរម្លឹកថា ជនជាប់ចោទទាំង២នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀ.នបង្ក្រាប កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ។
ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ ដោយអនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមនាយ ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែន ប្រឆាំង បទល្មើសគ្រឿងញៀ.ន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំ ងបទល្មើសគ្រឿងញៀ.ន ។
កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន(ក៧)បានស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុ កគ្រឿងញៀ.ន នៅចំណុចមុខបុរី ប៉េងហួត (បឹងស្នោ ) នៅតាមលើផ្លូវជាតិលេខ១និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវ P០ ៤ ក្នុងបូរីប៉េងហួត(បឹង ស្នោ )សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកសារធាតុញៀ.នប្រភេទ មេតំ ហ្វេតាមីន (ICE) ចំនួន សរុប ៩.៧៨៣,៧៣ ក្រាម (ស្មើជិត១០គីឡូក្រាម) ៕