ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ ចាប់រំលោភក្មេងស្រីម្នាក់ មិនបានសំរេច ព្រោះម្តាយក្មេងស្រីរងគ្រោះ បានមកទាន់ក៏ស្រែក

 

តាកែវ : កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ និល សេង ភេទស្រី ស្ថិតនៅភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីរំលោភសេពសន្ថវៈ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ី បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានលបចូលផ្ទះជនរងគ្រោះតាមទ្វារក្រោយរួចចាក់កន្លឹះខាងក្នុងហើយធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីជនរងគ្រោះឈ្មោះ ជ.ណ..អាយុ ១០..ឆ្នាំ តែមិនបានសម្រេច ព្រោះម្តាយក្មេងស្រីរងគ្រោះបានមកទាន់ក៏ស្រែកហើយក៏ជនសង្ស័យផ្អាកសកម្មភាព បើកទ្វារចេញមកក្រៅរួចបានគំរាមម្តាយជនរងគ្រោះថា បើកហ៊ានប្រាប់អ្នកណាបែកការរឿងនេះអញនិងអារ.ក.ចោល។

ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល ចុះបានឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង ១៦និង០០នាទី នៅថ្ងៃខែឆ្នាំដដែល យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *