ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ ទៅដាក់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួន ករណីហិង្សា

 

ខេត្តប៉ៃលិន៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ម៉ន ម៉េត ហៅម៉ៅ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅដាក់ពន្ធនាគារពីបទហិង្សា។

បុរសម្នាក់ខាងលើដែលប្រើហិង្សាត្រូវបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ២៦០/២៣ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ របស់លោក ហ៊ុយ ទីហួ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ជននេះត្រូវបានដាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃ៉ លិន៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *