ព័ត៌មាន

កងទ័ពកម្ពុជា ស្នើភាគីថៃកុំឲ្យបាញ់ពលរដ្ឋខ្មែរ ពេលពួកគេលួចឆ្លងដែនខុសច្បាប់

មន្ត្រីយោធារបស់កម្ពុជា បានស្នើទៅភាគីថៃជាថ្មីម្តងទៀត ដោយសូមឲ្យឆ្មាំការពារព្រំដែនរបស់ថៃ មានការយោគយល់ និងកុំធ្វើការបាញ់សម្លាប់ពលរដ្ឋខ្មែរ ពេលដែលពួកគាត់លួចឆ្លងដែនខុសច្បាប់ និងលួចទៅកាប់ឈើនៅលើទឹកដីថៃ ជាដើមនោះ។
ការស្នើសុំរបស់យោធាកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងភូមិសាស្ត្រជូរមុខតំបន់ភ្នំតាថាវ ខេត្តព្រះវិហារ ដើម្បីបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងទប់ស្កាត់បង្ក្រាបរាល់បទល្មើស ផ្សេងៗនៅតាមព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)។
នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរ បានប្ដេជ្ញារួមគ្នាបន្តក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលលួចឆ្លងដែនដោយខុសច្បាប់ ពិសេសបទល្មើសឆ្លងដែនដោយខុសច្បាប់ របស់បងប្អូនពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅរកកាប់ឈើប្រណិតក្នុងទឹកដីថៃជាដើមនោះ។
យ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំនោះភាគីកម្ពុជា បានធ្វើការស្នើសុំការយោគយល់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរថៃ កុំមានការបាញ់សម្លាប់ពលរដ្ឋខ្មែរពេលដែលពួកគាត់លួចឆ្លងដែនទៅកាន់ប្រទេសថៃ។ រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែន មិនត្រូវធ្វើអ្វីថ្មីនៅចំណុចដែលមិនទាន់បានកំណត់ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន និងកាប់ព្រៃឈើខុសច្បាប់ និងការណាត់ជួបគ្នាឡើងវិញក្នុងរយ:ពេល១ខែម្តងនោះ។៕
adm

Leave a Reply

Your email address will not be published. Required fields are marked *