ថៃ៖ភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគខាងកើត ថៃ ផ្អើលក្រពើដើរតាមផ្លូវ ក្រពើដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញដើរកាត់ផ្លូវដែលជន់លិចដោយភ្លៀងធ្លាក់ខ្លាំង
ភាគខាងកើតប្រទេសថៃកាលពីថ្មីៗនេះ ។
ពលរដ្ឋដែលបើកបរកាត់ភ្លៀងក្នុងស្រុក Bang Kaew បានថត និងបានបង្ហោះវីដេអូឃ្លីបបង្ហាញពីសត្វក្រពើប្រវែង ២ ម៉ែត្រកំពុងដើរឆ្លងផ្លូវ អំឡុងពេលភ្លៀងធ្លាក់ខ្លាំង មុនពេលដើរចូលទៅក្នុងស្រះមួយកន្លែង ។
វាមិនមែនជាលើកទី ១ ទេដែលក្រពើត្រូវបានប្រទះឃើញនៅក្នុងស្រុកនេះ ជាកន្លែងដែលមានកសិដ្ឋានចិញ្ចឹមក្រពើច្រើន និងមិនមានសុវត្ថិភាព ។
ទន្ទឹមនោះ អ្នកស្រុកក៏ចង់ឲ្យអ្នកដែលចិញ្ចឹមក្រពើត្រូវបង្កើនវិធានការសន្តិសុខផងដែរ ដើម្បីការពារកុំឲ្យក្រពើដើរពេញក្នុងសហគមន៍ បង្កការភ័យខ្លាចដល់អ្នកស្រុក ។
ស្របពេលជាមួយនេះ ប្រជាពលរដ្ឋក៏កំពុងសម្ដែងការព្រួយបារម្ភផងដែរថា សត្វក្រពើអាចនឹងត្រូវគេប្រទះឃើញទៀត ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលបង្កឡើងពីព្យុះត្រូពិច Noru ដែលត្រូវបានព្យាករណ៍នឹងកើតមាននៅទូទាំងប្រទេសថៃក្នុងសប្តាហ៍នេះ ៕
https://web.facebook.com/watch/anuwatf.ch7/