ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមក្មេងបង្ហោះម៉ូតូ ព្រមទាំងបក្ខពួកជាង១០នាក់ នៅកំពត

កំពត: កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ឃាត់ខ្លួនក្រុមក្មេងបង្ហោះម៉ូតូ ព្រមទាំងបក្ខពួកជាង១០នាក់ យកមកអប់រំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតទៅទៀត។

មន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងបូកគោបានប្រាប់ឲ្យដឹងថា អ្នកដំណើរបានប្រទះឃើញក្រុមក្មេងវ័យជំទង់ប្រុសស្រីប្រមាណជាង១០នាក់នាំគ្នាជិះម៉ូតូប្រសេចប្រសាចបម្រុងឡើងទៅលេងលើភ្នំបូកគោ។ ក្នុងចំណោមនោះមានក្មេងស្ទាវ៤នាក់ជិះម៉ូតូ២គ្រឿងបានបង្ហោះនៅតាមដងផ្លូវបែបអនាធិបតេយ្យបំផុត។ ប្រភពដដែលបានបន្តថា ដោយព្រួយបារម្ភអំពីការបង្កគ្រោះថ្នាក់ដល់គេឯង អ្នកដំណើរក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍។ ក្រោយទទួលព័ត៌មាននេះ កម្លាំងនគរបាលក្រុងបូកគោក៏តាមឃាត់ខ្លួនក្រុមទាំងនោះ រួមទាំងម៉ូតូបានចំនួន៨គ្រឿងរួចនាំមកកាន់អធិការដ្ឋានតែម្ដង។
ក្រុមក្មេងទាំងនោះមកពីរាជធានីភ្នំពេញ និងធ្លាប់បង្ហោះម៉ូតូស្ទើរគ្រប់ផ្លូវដែលពួកគេបានធ្វើដំណើរឆ្លងកាត់ផងដែរ។ ដោយមានការណែនាំពីលោកស្នងការខេត្តកំពត មុននឹងអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅស្ថានវិញ សមត្ថកិច្ចក៏បានណែនាំពួកគេថែមទាំងតម្រូវឱ្យអ្នកបង្ហោះម៉ូតូទាំង៤នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *