ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

និស្សិតម្នាក់ ធ្វើអត្តឃាត​ខ្លួនឯង នៅក្នុងវាលស្រែ ដោយសារតូចចិត្តនឹងឪពុកម្តាយស្ដីបន្ទោស ក្រោយពីវិលត្រលប់ពីភ្នំគូលែន

សៀមរាប៖​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជនជានិស្សិតម្នាក់ ចង.កសម្លាប់ខ្លួននៅលើដើមក្នុងវាលស្រែ ដោយសារតូចចិត្តនឹងឪពុកម្តាយស្ដីបន្ទោស ក្រោយពីវិលត្រលប់ពីភ្នំគូលែន ខេត្តសៀមរាប។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​ បាន​កើ​ត​ឡើង នៅវេលា​ម៉ោង​ ៦ និង ៣០​ ម៉ោង​នាទី​ព្រឹក​ ថ្ងៃទី​ ០៥ ខែកញ្ញា ឆ្នាំ​ ២០២២ នៅក្នុង​ភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស​។​

យុវជន​ធ្វើអត្តឃាត​ខ្លួន​ខាងលើនេះ​មានឈ្មោះ ម៉ាន ម៉ាត់ ភេទ​ប្រុស អាយុ ២០ ​ឆ្នាំ ជា​ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹងថា នៅពេល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​នៅ​កន្លែងកើតហេតុ​ បាន​ពិនិត្យឃើញ​សាកសព​ប្រើ​ខ្សែ​ពណ៌​ខ្មៅ ចង.កធ្វើអត្តឃាត​សម្លាប់​ខ្លួន​នៅ​និង​ដើមឈើ​ក្នុង​ស្រែ​។

មូលហេតុ​ដែល​យុវជន​ខាង​លើចង.ក​សម្លាប់ខ្លួន ក៏ព្រោះក្រោយពេល​ត្រឡប់​មកពី​ភ្នំ​គូលែន​ខេត្តសៀមរាប វិញ​នៅ​ថ្ងៃទី ០៤ ខែកញ្ញា ត្រូវ​ឪពុកម្តាយ​ និង​ក្រុមគ្រួសារ​របស់ខ្លួនស្តីបន្ទោស និង​ដោយ​មានការ​តូចចិត្ត ទើប​ព្រឹក​ឡើង​គេ​បាន​ទៅ​ចង​.ក សម្លាប់ខ្លួន​នៅក្នុង​វាលស្រែ​។ ក្រោយធ្វើ​កោសល្យវិច័យ​សាកសព ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើ​កំណត់ហេតុ ប្រគល់​ជូន​ក្រុមគ្រួសារ ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *