ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត

បើកច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺឡើងវិញដើម្បី លើកកម្ពស់ជីវភាព ស្តារសេដ្ឋកិច្ចឡើងវិញនៃប្រទេសទាំងពីរ បន្ទាប់ពីបានបិទអស់រយ:ពេលជិត៣ឆ្នាំ

បន្ទាយមានជ័យ: មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ស្រុក អារញ្ញ ប្រាថេត ខេត្ត ស្រះកែវ ប្រទេសថៃបានជួបប្រជុំកំណត់ ស្តីពី វិធាន ការបើក ច្រក តំបន់ សេដ្ឋកិច្ច ភូមិណងព្រីឃុំណងព្រឺស្រុកអារញ្ញប្រាថេត ~ ភូមិក្បាលទំនប់ឃុំ/ស្រុកម៉ាឡៃ ដើម្បីបើកដំណើរការច្រកចេញ ចូលមនុស្សព្រំដែនកម្ពុជា – ថៃ ឡើងវិញពីថ្ងៃទី១០ខែសីហាតទៅ បន្ទាប់ពីបានបិទអស់រយ:ពេលជិត៣ឆ្នាំ ក្នុងវិធានការគ្រប់គ្រងវិបត្តិសាកលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩។
កិច្ចប្រជុំ ស្តីពី ការកំណត់ពី វិធាន ការបើក ច្រក តំបន់ សេដ្ឋកិច្ចនិងបញ្ហា ផ្សេងៗ រវាងរដ្ឋបាលស្រុកជាប់ព្រំដែនទាំង២បានធ្វើនៅ សាលាស្រុក ម៉ាឡៃ កាលពី រសៀល ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញ ។ នេះបើតាម លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃនិងលោក ស សំណាង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ ម៉ាឡៃ ឱ្យដឹងកាលពីថ្ងៃទី១០ខែសីហា ។
លោកបានបន្តថា: កិច្ចប្រជុំ ទ្វេភាគី រវាង អាជ្ញា រធរ ស្រុក ម៉ាឡៃ ជាមួយ អាជ្ញា រធរ ស្រុក អារញប្រទេស ថៃ បានឯកភាពគ្នាបើកឲ្យដំណើរការ(មនុស្សចេញ ចូលបាន)ច្រកទ្វារតំបន់សេដ្ឋកិច្ចនេះ ឡើងវិញ ។
ចំពោះល័ក្ខខ័ណ្ឌ ក្នុង ការបើក ឲ្យ ដំណើរការ ឡើងវិញនេះ ពុំបានបន្ថែមអ្វីដែលបង្កការលំបាក ស្មុគ្រស្មាញដល់ការ ឆ្លងដែន របស់ ប្រជាពលរដ្ឋ ទាំងពីរ ឡើយ ពោល គឺ រក្សា ដូចដើម ដូចមុនបិទច្រក។
គ្រាន់តែការអនុវត្តវិធានការសុខាភិបាល មានពាក់ម៉ាស បាញ់អាល់កុល លាងដៃនឹងជែល ការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងចាប់ពី២លើកឡើងទៅដល់សមត្ថកិច្ចកងកម្លាំងនៅព្រំដែនប៉ុណ្ណោះ ។
សូមបញ្ជាក់ថា សម្រាបភូមិសាស្ត្រតំបន់ព្រំដែនខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងខេត្តស្រះកែវ ប្រទេសថៃ មានតែច្រកតំបន់ព្រំដែនម៉ាឡៃ-ណងព្រឺនេះទេ ដែលមានបែបបទងាយស្រួលសម្រាប់ពលរដ្ឋកម្ពុជាចូលទៅប្រទេសថៃ(ទៅព្រឹកវិលល្ងាច) ដោយធ្វើដំណើរជាមួយរថយន្តផ្ទាល់ខ្លួនបាន ហើយមានបរិមាណច្រើនក្នុង១ថ្ងៃៗ។
គោលដៅរបស់ពលរដ្ឋកម្ពុជាគឺចូលទៅទិញទំនិញនៅមជ្ឈមណ្ឌលផ្សារទំនើបនានានៅទីតាំងក្នុងតំបន់ក្រុមផ្សាររោងក្លឿ ជិតព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតនិងផ្សារនានាខាងក្នុងៗនៃស្រុកអារញ្ញាប្រាថេតខេត្តស្រះកែវ ។ ហេតុនេះការបើកច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺឡើងវិញសម្រាប់រថយន្តនិងពលរដ្ឋកម្ពុជានេះ នឹងបង្កលក្ខណ:ងាយស្រួល ពិសេសគឺលើកកម្ពស់ជីវភាព ស្តារសេដ្ឋកិច្ចឡើងវិញរបស់ពលរដ្ឋនិងស្រុក ខេត្ត ប្រទេសទាំងពីរ ។
ហើយ ភាគីថៃនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនលើសលុបជាងភាគីកម្ពុជា ។
លោក ស៊ិន ស៊ិញហឹង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាតំបន់ព្រំដែនបឹងត្រកួន អោយដឹងនៅថ្ងៃទី១០ខែសីហាដែរថា: ច្រកព្រំដែនតំបន់បឹងត្រកួន-តាប្រាយ៉ា រវាងភូមិបន្ទាយមានរឹទ្ធិឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យទល់មុខភូមិ-ឃុំ-ស្រុកតាប្រាយ៉ាខេត្តស្រះកែវក៏ត្រូវបើកដំណើរការអោយមនុស្សនិងរថយន្តផ្ទាល់ខ្លួនចេញ ចូលឡើងវិញដូចគ្នាច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺដែរ ។

      

adm

Leave a Reply

Your email address will not be published. Required fields are marked *