ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

ស្រ្ដីជនជាតិថៃម្នាក់ត្រូវបុរសជាជនជាតិថៃដូចគ្នាយកកាំបិតកៃចាក់សម្លាប់ដោយទាស់សម្ដីគ្នាសង្ស័យចាញ់ល្បែងស៉ីសងកាស៉ីណូ

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោក មាឃ សារ៉ន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅម៉ោង ២១និង៣០នាទី ថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២២ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១ករណីដោយជនជាតិថៃប្រុសស្រី២នាក់បានទាស់សម្ដីគ្នារួចជេរគ្នា បណ្ដាលឲ្យបុរសម្នាក់ជនជាតិថៃខឹងក៏យកកាំបិតកៃមុខស្រួចយកមកចាក់ទៅលើស្ត្រីម្នាក់បណ្ដាលឲ្យងរបួសធ្ងន់ ពេលមុនបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យជំនាញបានពិនិត្យលើស្ត្រីនោះ (ស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ។

លោកអធិការស្រុកបានបន្តថា÷ករណីនេះកើតឡើងនៅចំណុចក្នុងសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនជនសង្ស័យជាជនបង្កម្នាក់។ ជនសង្ស័យឈ្នោះ កា ប៉ាន់យ៉ា ថាមម៉ាសេង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិថៃ ។

 ជនរងគ្រោះឈ្មោះ ឈីង មើយ ភេទស្រី អាយុប្រហែល ៣០ឆ្នាំ ជនជាតិថៃ ស្នាក់នៅសណ្ឋាគារម្កុជពេជ្រ បន្ទប់លេខ២០៤ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់ពេលមុនបញ្ជូនដល់មន្ទីរពេទ្យ) ។ 

មូលហេតុ : ដោយសារជនសង្ស័យខឹងនឹងជនរងគ្រោះជេរឪពុករបស់ខ្លួនក៏មានទំនាស់គ្នាហើយជនបង្កក៏បានយកកូនកាំបិតកៃមុខស្រួចចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់មុនពេលបញ្ចូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

  បន្ទាប់មកសមត្ថកិច្ចនគរបាលជំនាញស្រុកក៏ដកហូតបានវត្ថុតាង កាំបិតកៃមុខស្រួច១ដើម ករណីនេះសមត្ថកិច្ចនគរបាលជំនាញកំពុងអនុវត្តបន្តតាមនីតិវិធីច្បាប់ ។

  

adm

Leave a Reply

Your email address will not be published. Required fields are marked *