សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Lloyd James Austin III បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ក៏បានបញ្ជាក់ផងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលលើកទី១ ឯកឧត្តមបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកកាលពីឆ្នាំ២០២២ ។ ក្នុងដំណើរទស្សនកិច្ចលើកទី២ នេះ ឯកឧត្តមមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ក៏បានបង្ហាញក្តីសោមនស្សរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ […]
ភ្នំពេញៈ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានគាំទ្រចំពោះការចាត់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ ហើយបើបណ្តែតបណ្តោយឲ្យអ្នកដែលមានជំងឺកូវីដ១៩ ធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ គឺវានឹងធ្វើឲ្យមានការឆ្លងរីករាលដាលកាន់តែច្រើនឡើងៗ ហេតុនេះអ្វីដែលរាជរដ្ឋាភិបាលធ្វើនេះ គឺជាការត្រឹមត្រូវ។ . លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ថា ជារួមលោកគាំទ្រក្នុងការចាត់វិធានការរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបើបណ្តែតបណ្តោយឲ្យអ្នកដែលនៅតំបន់ក្រហមដែលមានជំងឺកូវីដ១៩ ចេញដើរពីកន្លែងមួយទៅកន្លែងមួយ ធ្វើឲ្យការឆ្លងរីករាលដាលកាន់តែច្រើនឡើងៗ សូម្បីតែមានការបិទខ្ទប់ក៏ការឆ្លងរាលដាលនៅតែមានច្រើន។ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា “ដោយសាររាជរដ្ឋាភិបាលមានវិធានការទាន់ពេលវេលា បានធ្វើឲ្យនការឆ្លងរាលដាលជំងឺកូវីដ១៩ ក៏វាមានកម្រិតមួយមិនមានការឆ្លងរាលដាលខ្លាំង ដោយសារតែមានវិធានការក្នុងការទប់ស្កាត់ ហើយរាជរដ្ឋាភិបាលអនុវត្តគោលការណ៍ននេះ គឺបានល្អក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩”។ u លោកបានបន្តថា នៅក្នុងដំណាក់កាលនៃការឆ្លងរាលត្បាតជំងឺកូវីដ១៩ គណបក្សខ្មែររួបរួមជាតិ ក៏បានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយចែកស្បៀងដល់ប្រជាពលរដ្ឋដែលជួយការលំបាកទៅតាមលទ្ធភាពដែលមាន។ ដោយក្នុងនោះលោកបានចុះចែកស្បៀងដល់បុគ្គលិកមន្ទីរពេទ្យបង្អែក និងប្រជាពលរដ្ឋនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺអង្ករ១០តោន ទឹកស៊ីអ៊ីវចំនួន ១៥០០ដប ទឹកត្រី ១៥០០ដប និងត្រីខ ១៥០០កំប៉ុង។ ហើយនៅមន្ទីរពេទ្យពោធិពីរ (មន្ទីរពេទ្យយោធភូមិភាគ៤) អង្ករចំនួន ៨តោន ទឹកស៊ីអ៊ីវចំនួន ១២០០ដប ទឹកត្រី ១៥០០ដប […]
ភ្នំពេញ : នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៩ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៩.៥៨២នាក់ (ស្រី៥.២៦៤នាក់ និងប្រុសចំនួន ៤.៣១៨នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖ * ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា) * ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ) * ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់) * ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង) * ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់) * ទី៦៖ សង្កាត់ចោមចៅ៣ (ផ្សារ លន សុីធី ចោមចៅ)៕