ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៤៥៥នាក់ ត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកស្រុកកំរៀង

ខេត្តបាត់ដំបង៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯកហាតឡៃឡែស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃត្រួតពិនិត្យពលរដ្ឋឆ្លងដែនស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្តក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯកម៉ង់ស៊ីមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទនិងក្រុមគ្រូពេទ្យនៅថ្ងៃទី៧ខែមេសាឆ្នាំ២០២២បានទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចយើងបានឲ្យដឹងថាមានប្រជាពលរដ្ឋចំនួន៤៥៥នាក់ស្រី១៨៦នាក់ក្មេង៥៤នាក់ក្មេងស្រី៣២នាក់ត្រូវបានសមត្ថកិច្ចសាកសួរកត់ឈ្មោះចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួច ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផល អវិជ្ជមានកូវីដ-១៩ ទាំងអស់។

ចំណែកពលករចំនួន ១២នាក់ ស្រី ៣នាក់ កុមារ ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូនខេត្តបាត់ដំបងសមត្ថកិច្ចបានឲ្យដឹងទៀតថាពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន៤៤៣នាក់ស្រី១៨៣នាក់ក្មេង៥៤នាក់ក្មេងស្រី៣១នាក់ក្នុងនោះបានចាក់វ៉ាក់សាំងឲ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំចំនួន២១នាក់ស្រី១៣នាក់ក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *