ព័ត៌មាន ព័ត៌មានអន្តរជាតិ

​ កូរ៉េ​ខាងត្បូង បញ្ចេញ​វីដេអូ​ដ៏​មិនធម្មតា បាញ់​សាក​ល្បង​​មី​ស៊ីល​របស់​ខ្លួន ឆ្លើយតប​លោក គឹម ជុង​អ៊ុ​ន ដែល​បំពាន​បាញ់​មី​ស៊ីល​កក្រើក​ថ្ងៃ​មុន

ចូលមើលព័ត៌មានថ្មីៗបន្ថែមយោងតាមមន្ត្រីយោធាកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមីនា ប្រទេសនេះបានបាញ់បង្ហោះរ៉ុក្កែតឥន្ធនៈរឹង ទៅកាន់លំហអាកាសដោយជោគជ័យ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានដកស្រង់សេចក្តីថ្លែងការណ៍ថា «ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) កូរ៉េខាងត្បូងបានធ្វើការសាកល្បងនៅឯកន្លែងបាញ់បង្ហោះនៅតំបន់ Taean ក្នុងខេត្ត South Chungcheongចម្ងាយ១៥០គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូលដើម្បីបញ្ជាក់ពីសមត្ថភាពរបស់មីស៊ីលដែលផលិតនេះ។ នេះ​បើ​តាមក្រសួងការពារជាតិកូរ៉េ»។

ប្រសិនបើអ្នករកឃើញpapillomaបែបនេះសូមប្រយ័ត្ន!សេចក្តីថ្លែងការណ៍បានបន្ថែមថារដ្ឋមន្ត្រីការពារជាតិSuhWookនិងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ហើយការបាញ់បង្ហោះដោយជោគជ័យនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើនឯករាជ្យភាពក្នុងការឃ្លាំមើលលំហនិងសមត្ថភាពឈ្លបយកការណ៍។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងការបាញ់បង្ហោះនេះបានធ្វើឡើងនៅក្នុង«ពេលវេលាដ៏ក្តៅគគុកមួយស្របពេលដែលរបបកូរ៉េខាងជើងថ្មីៗនេះបានរំលោភលើបម្រាមនិងបានធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)»។

មុននេះ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានសាកល្បងមីស៊ីលឆ្លងទ្វីប Hwasong-17 តាមបញ្ជារបស់មេដឹកនាំ គីម ជុងអ៊ុន។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា មីសុីល Hwasong-17 អាចហោះបានចម្ងាយ ១,០៩០ គីឡូម៉ែត្រ ឈានដល់កម្ពស់អតិបរមា ៦,២៤៨ គីឡូម៉ែត្រ និងបានវាយប្រហារគោលដៅនៅឯសមុទ្រ​ក្នុងអំឡុងពេលធ្វើដំណើរ ៦៧ នាទី។ ការបាញ់បង្ហោះបានបំពេញតាមគោលបំណងបច្ចេកទេស និងបានបង្ហាញថា ICBM ថ្មីរបស់ប្រទេសមួយនេះ អាចត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ក្នុងពេលសង្គ្រាម៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *