ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណ:កម្មការទី៧ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អឺរ៉ុប អនុញ្ញាតឱ្យលោក Antoine Ripoll មន្ត្រីសភាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងសភាតំបន់អាស៊ីអាគ្នេយ៍ និងជាតំណាងស្ថានទូតសភាអឺរ៉ុបប្រចាំតំបន់អាស៊ាន នៅទីក្រុង Jakarta ព្រមទាំងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋសភា។
កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណ:កម្មការទី៩ នៃរដ្ឋសភា ព្រមទាំងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនផងដែរ៕
រូបថត៖ រដ្ឋសភា
———