ព័ត៌មាន ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បានតាំងខ្លួនជាមន្ត្រីនគរបាល ប៉ុន្តែស្លៀកពាក់ស៊ីវិល ហើយដឹកនាំក្មេងស្ទាវមួយក្រុម បានធ្វើសកម្មភាពឃាត់យុវជន០២នាក់ តែក៏ត្រូវសមត្ថកិច្ចប្រចាំការនៅមុខក្រសួងមហាផ្ទៃ ឃាត់ខ្លួនទាន់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសម្នាក់បានអួតខ្លួនថា ជាមន្ត្រីនគរបាល ប៉ុន្តែស្លៀកពាក់ស៊ីវិល ហើយដឹកនាំក្មេងស្ទាវមួយក្រុម បានធ្វើសកម្មភាពឃាត់យុវជន០២នាក់ ដោយចោទថា ជាក្មេងទំនើង និងបានដកកាំភ្លើ.ងខ្លីភ្ជង់វា.យខ្នោះ បណ្តាលឲ្យរងរបួសស្រាល និងវា.យកំទេចម៉ូតូ ក្នុងបំណងប្លន់យកស្លាកលេខទៀត តែក៏ត្រូវបានសមត្ថកិច្ចប្រចាំការនៅមុខក្រសួងមហាផ្ទៃ ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចមូល ដ្ឋានតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមែនា ឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើប្រភពព័ត៌មានពីយុវជនរងគ្រោះទាំងពីរនាក់ បានប្រាប់ក្រុមការងារក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះអោយដឹងថា មុនពេលកើតហេតុ រូបគាត់ និងមិត្តភក្ដិបានចេញពីធ្វើការ និងជាថ្ងៃខួបកំណើតខ្លួន ក៏បានទិញនំខួបកំណើតយកទៅផ្ទះ ដើម្បីអោយអ្នកម្តាយជូនពរខ្លួន។ នៅតាមផ្លូវធ្វើដំណើរក៏ប្រទះឃើញក្មេងទំនើងមួយក្រុមស្លៀកពាក់ស៊ីវិល មានគ្នាជាង១០នាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដេញឃាត់ពួកគេទាំងពីរនាក់ បណ្តាលអោយដួលម៉ូតូធ្វើឲ្យភ័យស្លន់ស្លោ ហើយគ្រានោះផងដែរ យុវជនទាំងពីរនាក់ក៏បានរត់ចូលទៅក្នុងប៉ុស្តិ៍យាម នៅមុខក្រសួងមហាផ្ទៃ ដើម្បីអោយសមត្ថកិច្ចជួយភ្លាមតែម្តង ។
ប្រភពដដែលបន្តថា ភ្លាមៗនោះ ក៏មានបុរសម្នាក់ ក្នុងចំណោមក្មេងទំនើងជាច្រើននាក់នោះ បានអួតខ្លួនឯងថា ជាមន្ត្រីនគរបាល នៅនាយកដ្ឋានស្រាវជ្រាវ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយក៏បានដកកាំភ្លើ.ងខ្លីមកភ្ជង់ និងទាញយុវជនទាំងពីរនាក់នោះមកវា.យខ្នោះ បណ្ដោយអោយបក្សពួករបស់បុរសដែលអួតខ្លួនជាមន្ត្រីនរគបាលនោះមកវា.យទៅលើយុវជនទាំងពីរនាក់ បណ្តាលអោយរងរបួស និងបានវា.យកំទេចម៉ូតូម៉ាកហុងដាឌ្រីម របស់យុវជនទាំងពីរនាក់នោះ បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរ ថែមទាំងវា.យផ្តាច់យកស្លាកលេខម៉ូតូបម្រុងយកគេចខ្លួនទៀតផង ។
ប្រភពដដែលបន្តថា បន្ទាប់ពីមានការភ្ញាក់ផ្អើល ក្រុមក្មេងទំនើងដែលជាជនបង្ក និងបុរសម្នាក់ដែលអួតខ្លួនថា ជាមន្ត្រីនគរបាល បានដឹងខ្លួនខុស ក៏បានដោះខ្នោះឱ្យយុវជនទាំងពីរនាក់វិញ ហើយបម្រុងរំដោះគ្នារត់គេចខ្លួន តែក៏ត្រូវសមត្ថកិច្ចប្រចាំការនៅមុខក្រសួងមហាផ្ទៃ ឃាត់ខ្លួនទាន់ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយចុះមកដល់កន្លែងភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ភាគីជនបង្ក និងជាជនដៃដល់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានចំនួន៥នាក់ រួមទាំងដកហូតបានកាំភ្លើ.ងខ្លីចំនួន០១ដើម កាតមន្ត្រីនគរបាល០១សន្លឹក និងម៉ូតូចំនួន០២គ្រឿង នាំយកមកកាន់ប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះវិញ ក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *