ព័ត៌មាន

ក្នុងពិធីបូកសរុបការងារឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៣០ ខែមករា

នៅទីស្ដីការក្រសួងកសិកម្ម ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា រដ្ឋាភិបាលលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញអារហារជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដល់ឆ្នាំ២០២៨។ ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ២ឆ្នាំបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាសដែលផលិតផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាកម្ម ដែលធ្វើការដាំដុះផលិតឬនាំចេញផលិតផល១៤មុខ មានស្រូវ អង្ករ គ្រាប់ពូជ សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីរ ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។

adm

Leave a Reply

Your email address will not be published. Required fields are marked *