នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តរតន:គិរី ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់ដែលដាក់ចរាចរលក់នៅលើបណ្ដាទីផ្សារដែលស្ថិតនៅតាមបណ្ដាទីផ្សាររបស់ខ្លួននេះបើយោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCFដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ ។ យោងទៅតាមលទ្ធផលនៃការចុះត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៩១.២៨គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៧.៥លីត្រ។ បន្ទាប់មកមន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
Related Articles
មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ទៅអង្គការអភិរក្ស ដើម្បីត្រួតពិនិត្យ មុនលែងចូលក្នុងព្រៃធម្មជាតិ
មន្ទីរបរិស្ថានខេត្តសៀមរាប បានប្រគល់សត្វអណ្ដើកចំនួន ១១ក្បាល ដែលបានមកពីការបង្ក្រាបបទល្មើស ទៅឱ្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដើម្បីយកទៅត្រួតពិនិត្យ និងព្យាបាល មុនយកទៅលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា សត្វអណ្ដើតទាំងចំនួន ១១ក្បាលនេះ គឺបានមកពីការបង្ក្រាបបទល្មើសពីក្រុមក្មេងៗអាយុក្រោម ១៦ឆ្នាំ ដែលបានយកសត្វអណ្តើកទៅលក់ឱ្យអាជីករ ឫក៏ភ្ញៀវទេសចរនៅតាមតំបន់ប្រាសាទអង្គរវត្ត។ លោកបន្តថា នៅក្នុងចំណោមសត្វអណ្ដើកទាំងចំនួន ១១ក្បាលនេះ ក្នុងនោះមានមួយប្រភេទមិនមែនជាប្រភេទសត្វអណ្ដើកនៅក្នុងស្រុកនោះទេ។ លោកបញ្ជាក់ថា៖ «អ៊ីចឹង!សត្វអណ្ដើកដែលយើងបានពីការបង្ក្រាបបទល្មើសទាំងនេះ គឺយកទៅឱ្យអង្គការ ACCB យកទៅថែរក្សា និងព្យាបាលវាឱ្យមានសុខភាពល្អ ដើម្បីយើងអាចលែងវាឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិឡើងវិញ ពីព្រោះបើកាលណាវារស់នៅក្នុងព្រៃធម្មជាតិ សត្វអណ្ដើកនឹងមានកំណើនក្នុងការបង្កបង្កើតកូន»។
ប្អូនស្រី ហ៊ួន ច័ន្ទសុនី អាយុ ២៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអាការ:ធ្លាក់ឈាមឥតឈប់ឈរក្រោយសម្រាលកូន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ឃាត់ឈាម
ប្រកបដោយជោគជ័យ និងបញ្ជូនទៅសង្រ្គោះបន្តនៅផ្នែកប្រពោធនកម្មជំងឺធ្ងន់ នៅមន្ទីរពេទ្យកាល់ម៉ែត តាមរយៈក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ បច្ចុប្បន្ន ស្ថានភាពជំងឺរបស់ប្អូនស្រី មានភាពល្អប្រសើរ និងបានផ្លាស់ទៅសម្រាកនៅអគារជំងឺធម្មតា ចំណែកឯសុខភាពរបស់ទារក ក៏មានភាពរឹងមាំ និងបន្តទទួលការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ។ ការចំណាយលើការព្យាបាល ត្រូវបានជួយឧបត្ថម្ភគាំទ្រដោយ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមជាមួយមន្ទីរពេទ្យកាល់ម៉ែត ផងដែរ ។ សូមអរគុណក្រុមគ្រូពេទ្យ TYDA
ស្ថាប័នជំនាញ ជំរុញឱ្យរួមគ្នាពង្រឹងប្រព័ន្ធស្បៀងឱ្យរឹងមាំ ដើម្បីធានាភាពធន់នឹងការប្រែប្រួលអាកាសធាតុ
ស្ថានប័នជំនាញដែលកំពុងធ្វើការផ្នែកវិស័យស្បៀងអាហារនៅកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នា ពង្រឹងប្រព័ន្ធស្បៀងឱ្យរឹងមាំ ដើម្បីផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប ព្រមទាំងឈានទៅមានភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់មនុស្សលើភពផែនដី។ ការជំរុញនេះ ត្រូវបានធ្វើឡើងតាមរយៈទិវាជាតិអាហារូបត្ថម្ភ លើកទី ១០ ដែលធ្វើឡើងក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ថ្លែងក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានឱ្យដឹងថា តាមការព្យាករណ៍ នៅក្នុងរយៈពេល២៥ឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាអាចប្រឈមនឹងការលំបាកកាន់តែខ្លាំងឡើងទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងប្រព័ន្ធស្បៀង។ លោកបានបន្តថា ក្នុងរយៈពេលនោះ ប្រព័ន្ធស្បៀង ចាំបាច់ត្រូវធ្វើបរិវត្តឱ្យកាន់តែមានភាពធន់ ឆ្លាតវៃជាមួយនឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន ផ្តល់នូវរបបអាហារសុខភាព។