ខេត្តសៀមរាប ៖ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីជនសង្ស័យអា.រ ក សម្លា.ប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួល បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ។
ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតឈ្មោះសូរ ចាន់ធី អាយុ៤០ឆ្នាំ មុខរបរបំរើការនៅភោជនីយដ្ឋាន ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្តីឈ្មោះ ធួក ជាតិ អាយុ៤៣ឆ្នាំ ។
ជនរងគ្រោះក្នុងករណីឃាតកម្ម ដែលត្រូវប្ដីអារ.ក សម្លាប់ដែលសង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌ មានកូនប្រុសស្រីចំនួន៤នាក់ក្នុងបន្ទុក គឺប្រុស៣ ស្រីមួយ និងមានមុខរបរ នៅភោជនីយដ្ឋាន រាជនី។
បច្ចុប្បន្នកំលាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត-ក្រុងសៀមរាប ចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។