សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត.កម្មគួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យចំនួន៣នាក់បាន យកកៅអីជ័រវា.យទៅលើជនរងគ្រោះឈ្មោះ ណែម ប៊ុនរិទ្ធ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រទ្ប បណ្តាលឲ្យរងរបួសចំក្បាល និងក ហើយបានស្លា.ប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះ នៅមណ្ឌលសុខភាពឃុំធិបតី ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ខណៈដែលក្រុមជនដៃដល់កំពុងផឹកស៊ី ជនរងគ្រោះខាងលើ ក៏បានដើរចូលទៅទាលុយជំពាក់ថ្លៃលេងបាល់ទះ បន្ទាប់មកក៏បានទាស់ពាក្យសម្តីគ្នា រហូតឈានដល់ប្រើអំពើហឹ.ង្សាដោយភាគីខាងជនដៃដល់ បានយកកៅអីវា.យមកលើជនរងគ្រោះ បណ្តាលឲ្យស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុភ្លាម ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ លោកបានដឹកនាំធ្វើការស្រាវ ជ្រាវភ្លាមៗ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វែង វី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតីស្រុក គាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ ចំណែកបក្សពួកផ្សេងទៀត ដែលរត់គេចខ្លួន សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅពេលក្រោយ៕