លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២១វិច្ឆិកានេះថា ជាទូទៅលទ្ធផលប្រឡងឌីប្លូម នឹងប្រកាសនៅថ្ងៃ ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាមមណ្ឌលប្រឡង និងតាមប្រព័ន្ធអន ឡាញ របស់មណ្ឌលប្រឡង។ លោកបានបន្តថា ការផ្សាយលទ្ធផលប្រឡងឌីប្លូម អាចមានម៉ោងផ្សព្វផ្សាយផ្សេងៗគ្នា អាស្រ័យទៅលើការរៀបចំរបស់គ្រឹះស្ថាននីមួយៗ។នៅឆ្នាំមុន ទោះបីជាក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងក៏ដោយ ក៏ក្រសួងបានសម្រេចឲ្យបេក្ខជន ដែលបានដាក់ពាក្យប្រឡង ជាប់ទាំអស់គ្នាដោយស្វ័យប្រវត្តិ ដោយមិនមានអ្នកធ្លាក់ឡើយ។
ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ ២០២១ស្អែកនេះ នៅតាមមណ្ឌលប្រឡង និងតាមប្រព័ន្ធអនឡាញ របស់មណ្ឌលប្រឡងនីមួយៗ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២១វិច្ឆិកានេះថា ជាទូទៅលទ្ធផលប្រឡងឌីប្លូម នឹងប្រកាសនៅថ្ងៃ ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅតាមមណ្ឌលប្រឡង និងតាមប្រព័ន្ធអន ឡាញ របស់មណ្ឌលប្រឡង។ លោកបានបន្តថា ការផ្សាយលទ្ធផលប្រឡងឌីប្លូម អាចមានម៉ោងផ្សព្វផ្សាយផ្សេងៗគ្នា អាស្រ័យទៅលើការរៀបចំរបស់គ្រឹះស្ថាននីមួយៗ។
ចំណែកលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងដែរថា សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ នឹងប្រកាសលទ្ធផលប្រឡឌីប្លូម នៅពេលរសៀល។ លោកប្រធានមន្ទីរ បានបន្តទៀតថា សម្រាប់ឆ្នាំនេះនៅមណ្ឌលប្រឡងភ្នំពេញ មានបេក្ខជនចូលរួមប្រឡងឌីប្លូមចំនួន ១៥៨៥៨នាក់ មាន ៦៣មណ្ឌល ចែកជា ៦៦៤បន្ទប់ មានការថយចុះ ខណៈឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង ២១៥៣២នាក់។