Related Articles
កម្ពុជា បន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិននិងថៃ
កម្ពុជាកំពុងបន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិននិងថៃ ខណៈដែលការចរចាជាមួយ ប្រទេសវៀតណាម គឺបានឯកភាពគ្នារួចរាល់ហើយ ។ លោក ងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងស្វះស្វែងរកទីផ្សារនាំចេញផ្លៃមៀនប៉ៃលិនស្រស់ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ ដែលបានខិតខំដាំដុះដំណាំប្រភេទនេះ ។ លោកបានបន្តថា ក្រុមការងារកម្ពុជា បានបន្តទាក់ទងជាមួយភាគីថៃនិងចិនជាញឹកញាប់ ដើម្បីធ្វើយ៉ាងណាអាចពន្លឿនការចរចានេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ព្រោះភាគីទាំងពីរមិនទាន់ឯកភាពនៅឡើយ ពាក់ព័ន្ធនឹងបញ្ហាភូតគាមអនាម័យ និងការចុះពិនិត្យ វាយតម្លៃនៅចម្ការផ្ទាល់ ដោយសារតែបញ្ហាជំងឺកូវីដ-១៩នៅតែបន្តរាតត្បាតឥតឈប់ឈរ ។ លោក បញ្ជាក់យ៉ាងដូច្នេះថា ៖ « ការចរចាបើកទីផ្សារយើងបានធ្វើការចរចាជាមួយនឹងប្រទេសជិតខាង មានប្រទេសវៀតណាម ថៃ ហើយនិងប្រទេសដែលមានទីផ្សារធំៗគឺចិន ការចរចាជាមួយវៀតណាមគឺយើងបានឯកភាពគ្នាហើយគឺមិនមានបញ្ហាចោទទេ ដោយឡែកការចរចាជាមួយប្រទេសថៃមកដល់ពេលនេះ គឺមិនទាន់សម្រេចបានលទ្ធផលឯកភាពគ្នានៅឡើយទេ គឺយើងរង់ចាំ ចម្លើយពីភាគីថៃពាក់ព័ន្ធទៅនឹងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដោយឡែកការចរចាបើកទីផ្សារជាមួយនឹងចិន គឺអគ្គរដ្ឋបាលគយចិន មិនទាន់អាចបញ្ជូនជំនាញភូតគាមអនាម័យ ដើម្បីធ្វើការវាយតម្លៃចម្ការមៀនប៉ៃលិននៅក្នុងប្រទេសកម្ពុជាបាននៅឡើយនោះទេ ។ ភាគីកម្ពុជាបានទាក់ទងទៅភាគីចិនជាញឹកញាប់ដើម្បីតាមដាន ក៏ដូចជាពន្លឿនការចរចា ហើយភាគីចិនបានឆ្លើយតបមកកម្ពុជាវិញថា ខាងមន្ត្រីជំនាញកំពុងតែពិនិត្យមើលឯកសារ ហើយនៅពេលដែលបញ្ហាជំងឺកូវីដ១៩ថយចុះនោះ ភាគីចិននឹងបញ្ជូនមន្ត្រីជំនាញចុះមក ពិនិត្យ វាយតម្លៃលក្ខខណ្ឌគុណភាពអនាម័យនៅប្រទេសកម្ពុជាយើងហើយ »។ លោក […]
គយ បានចេញ លិខិត សម្រេចបញ្ចុះតម្លៃពន្ធ លើរថយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងទាំងចង្កូតស្តាំតាមម៉ូដែលឆ្នាំ..!
ភ្នំពេញ ៖ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ បានចេញ លិខិត សម្រេច កែសម្រួល តារាង តម្លៃ គិត ពន្ធគយ សម្រាប់ អនុវត្ត លើ រថយន្ត គ្មាន ពន្ធ និង អាករ នាំចូល មាន ស្រាប់ ក្នុងប្រទេស ។ ការសម្រេច បញ្ចុះ ពន្ធ ដូច្នេះ ធ្វើឡើង តាម លិខិត ចុះ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ជម្រាបជូន ប្រធាន នាយកដ្ឋាន សាខា និង ការិយាល័យ គយ និង រដ្ឋាករ ។ សេចក្តីសម្រេច លើកឡើងថា ការសម្រេច បញ្ចុះ ពន្ធ […]
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញចុះពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការ បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យទួលទំពូង
ភ្នំពេញ៖នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹក កិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យទួលទំពូង (មុខវិជ្ជា: ផែនដី និងបរិស្ថានវិទ្យា)ដោយការចូលរួមពី ឯកឧត្តម ឡោ ឆវណ្ណា គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ វិទ្យាល័យទួលទំពូង លោកបណ្ឌិត សំអោ អង្គារតន៍ ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។ នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការ រាប់ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការ កំណែ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕