ភ្នំពេញ ៖ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ បានចេញ លិខិត សម្រេច កែសម្រួល តារាង តម្លៃ គិត ពន្ធគយ សម្រាប់ អនុវត្ត លើ រថយន្ត គ្មាន ពន្ធ និង អាករ នាំចូល មាន ស្រាប់ ក្នុងប្រទេស ។ ការសម្រេច បញ្ចុះ ពន្ធ ដូច្នេះ ធ្វើឡើង តាម លិខិត ចុះ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ជម្រាបជូន ប្រធាន នាយកដ្ឋាន សាខា និង ការិយាល័យ គយ និង រដ្ឋាករ ។
សេចក្តីសម្រេច លើកឡើងថា ការសម្រេច បញ្ចុះ ពន្ធ នេះ ដោយសារតែ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា ពិនិត្យឃើញ មាន រថយន្ត មួយចំនួន ជាពិសេស ប្រភេទ ដែលមាន ឆ្នាំ ម៉ូ ដែល ក្រោម ឆ្នាំ ២០១៦ មាន សភាព ចាស់ ហើយ ម្ចាស់ មាន បញ្ហាលំបាក ផ្នែក ហិរញ្ញវត្ថុ ក្នុង ការបំពេញ កាតព្វកិច្ច ពន្ធ និង អាករ និង ដើម្បី ជំរុញ ឲ្យ ដំណើរ ការបង់ ពន្ធអាក រលើ រថយន្ត មាន ស្រាប់ ក្នុងប្រទេស កាន់តែ មាន ភា ពរ លូន ប្រកបដោយ សមធម៌ ។
ចំណែក រថយន្ត ចង្កូត ស្តាំ គ្មាន ពន្ធ និង អាករ នាំចូល មាន ស្រាប់ ក្នុងប្រទេស ត្រូវ បន្ធូរបន្ថយ តម្លៃ គិត ពន្ធគយ លើ តម្លៃ រថយន្ត ចង្កូត ឆ្វេង តាម ឆ្នាំ ម៉ូ ដែល ៣ ប្រភេទ គឺ ១- ឆ្នាំ ម៉ូ ដែល ចាប់ពី ឆ្នាំ ២០១៥ ចុះ បន្ថយ ២០% ។ ២- ឆ្នាំ ម៉ូ ដេ ល ចាប់ពី ឆ្នាំ ២០១៦ ដល់ ឆ្ន ២០១៨ បន្ថយ ១៥% និង ៣- ឆ្នាំ ម៉ូ ដែល ចាប់ពី ឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២០ បន្ថយ ១០% ។
ក្នុង សេចក្តីប្រកាស ដដែល អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ក៏បាន កំណត់ថា ចំពោះ រថយន្ត ស្ទួ ច ធុន ធ្ងន់ ដែលមាន ទម្ងន់ សុទ្ធ លើសពី ២០ តោន ត្រូវបាន លើកលែង ការតម្រូវ ឲ្យ កែ ចង្កូត ពីស្តាំ ទៅ ឆ្វេង ។ ការសម្រេច នេះ យោង លិខិត ចុះ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០៨ របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៕