ព័ត៌មាន

អាជ្ញាធរស្រុកខ្សាច់កណ្ដាលធ្វើការឃាត់រថយន្ដយីឌុបកង់ដប់ដឹកគ្រប់ប្រភេទ ធ្វើកិច្ចសន្យា ហាមឈប់ធ្វើអាជីវកម្មលើផ្លូវ៧០B…!

ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល បានចាត់តាំងលោក ហួត ហាក់ ប្រធានការិយាល័យធនធានរ៉ែនិងថាមពលស្រុក លោក យក់ សំអឿន អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក បានចូលរួមពីលោក កែវ ច័ន្ទរ៉ា ជំទប់ទី១ឃំុព្រែកអំពិល លោក ឡន ថុល ជំទប់ទី២ឃំុព្រែកអំពិល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំពិល លោក សួន ជា មេភូមិព្រែកក្របៅទី៣ កម្លាំងប្រជាការពារ បានចុះហាមឃាត់រថយន្ដដឹកម៉ាក(យីឌុបកង់ដប់) ធ្វើការណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យដឹកនៅលើដងផ្លូវលេខ៧០Bទៀតទេ ដោយសារតែរថយន្ដខ្នាតធំម៉ាក(យីឌុប)ដឹកមានទម្ងន់ធ្ងន់ខ្លាំងពេកដែលធ្វើឲ្យប៉ះពាល់ខូចខាតផ្លូវ១ខ្សែនេះយ៉ាងខ្លាំងតែម្ដង។

បន្ទាប់មកខាងមន្ត្រីជំនាញស្រុក បានពន្យល់ណែនាំដល់តៃកុងរថយន្ដម៉ាកយីឌុបទាំងអស់ និងធ្វើការផ្ដាំផ្ញើជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនម្ចាស់រថយន្ដខ្នាតធំទាំងអស់ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅមិនឲ្យដឹកនៅលើដងផ្លូវ៧០Bទៀតទេ។

ប្រសិនបើមិនគោរពច្បាប់និងតាមអាជ្ញាធរនិងជំនាញបានណែនាំទេ ខាងអាជ្ញាធរស្រុកខ្សាច់កណ្ដាល និងធ្វើការហាមឃាត់ចាត់ការតាមនិតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *