ព័ត៌មាន

លោកអភិបាលខណ្ឌចំការមន  បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចំការមន  ចុះត្រួតពិនិត្យស្ថានភាពផ្លូលេខ៩៩  ភូមិ៤  សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន  ដែលមានស្ថានភាពប្រេះ  ទឹកដក់  ដេីម្បីធ្វេីការជួសជុលឡេីងវិញ…!

———————————————–

នៅរសៀលថ្ងៃពុធ  ៦កើត ខែកត្តិក ឆ្នាំឆ្លូវ  ត្រីស័ក ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី១០  ខែវិច្ឆិកា ឆ្នាំ២០២១

រដ្ឋបាលខណ្ឌចំការមន  ដឹកនាំដោយលោក  ថេង  សុថុល  អភិបាល  នៃគណៈអភិបាលខណ្ឌចំការមន  បានចុះត្រួតពិនិត្យស្ថានភាពផ្លូលេខ៩៩  ភូមិ៤  សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន  រាជធានីភ្នំពេញ  ដែលមានស្ថានភាពប្រេះ  ទឹកដក់  ពិបាកដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ  ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ,  លោកនាយករដ្ឋបាលខណ្ឌ,  លោកប្រធានការិយាល័យសេដ្ឋកិច្ច ខណ្ឌ,  លោកប្រធានការិយាល័យសាធារណការខណ្ឌ,  លោកចៅសង្កាត់-ស្មៀនសង្កាត់ផ្សារដេីមថ្កូវ  និងលោកអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ។

បន្ទាប់មករដ្ឋបាលខណ្ឌ   បានធ្វេីការជួសជុល  ដោយបានឈូសឆាយផ្លូវដែលមានស្ថានភាពក្រឡុក  ប្រេះ  ទឹកដក់  ដេីម្បីចាក់បេតុងឡេីងវិញ ជួយសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ។

adm

Leave a Reply

Your email address will not be published. Required fields are marked *