Related Articles
ឧទ្ធម្ភាគចក្ររបស់ប្រទេសកូរ៉េខាងត្បូងមួយគ្រឿងបានធ្លាក់ខណៈកំពុងដឹកសម្ភារៈសំណង់ជួសជុលផ្លូវលើភ្នំធ្វើឲ្យអាកាសយានិក៣នាក់របួសធ្ងន់
បរទេស៖នៅថ្ងៃទី១៦ខែឧភានេះដែរកម្លាំងជួយសង្គ្រោះបានរកឃើញ អាកាសយានិក៣នាក់ស្ថិតនៅក្នុងសភាពរបួសធ្ងន់ កំពុងតែសង្គ្រោះបន្ទាន់ ។ ក្នុងពេលជួបគ្រោះថ្នាក់ ឧទ្ធម្ភាគចក្រ Sikorsky S-61N កំពុងតែដឹកសម្ភារសំណង់ជួសជុលផ្លូវនៅលើភ្នំ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ៤០គ្រឿងពីអាមេរិក ដើម្បីយកទៅបង្វឹកអាកាសយានិក។ ទីភ្នាក់ងារទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចុះកិច្ចព្រមព្រៀងតម្លៃ ១៧០ពាន់លានវ៉ុន (ជិត១៣៣លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុនអាមេរិក ប៊ែល ថិចត្រុន(BellTextron)ដើម្បីទិញឧទ្ធម្ភាគចក្រហ្វឹកហ្វឺនប្រមាណ៤០គ្រឿង។ ទីភ្នាក់ងារDAPAនៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងខាងលើជាមួយក្រុមហ៊ុនBellកាលពីថ្ងៃទី៦ខែឧសភាដើម្បីទិញឧទ្ធម្ភាគចក្រ Bell 505 រួមជាមួយម៉ាស៊ីន simulator ចំនួន៨គ្រឿង ដើម្បីយកទៅបង្វឹកក្រុមអាកាសយានិក នៃកងទ័ពជើងគោក និងកងទ័ពជើងទឹក។ សម្រាប់ម៉ាស៊ីនsimulatorទាំងនោះនឹងត្រូវផលិតដោយក្រុមហ៊ុនមួយនៅកូរ៉េខាងត្បូងផ្ទាល់។ យោធាកូរ៉េខាងត្បូងមានផែនការចាប់ផ្តើមដាក់ពង្រាយឧទ្ធម្ភាគចក្រទាំងនោះ នៅក្នុងកងកម្លាំងទ័ពជើងគោក និងកងកម្លាំងទ័ពជើងទឹក នៅឆ្នាំ២០២៣៕
អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន ICAPP បង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ជុង អ៉ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី ។ មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ […]
ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ និងថ្នាំញៀនជាង ៧គីឡូក្រាម
(ភ្នំពេញ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាម២នាក់ ដកហូតបានថ្នាំញៀនជាង ៧គីឡូក្រាម និងសារធាតុមិនច្បាស់ជាង ៦គីឡូក្រាមទៀត។ មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងជំនួញគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំសម្របសម្រួលដោយលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើស ២គោលដៅផ្សេងគ្នា ដោយគោលដៅទី១ តាមបណ្ដោយផ្លូវព្រះនរោត្តម មុខខុនដូរមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ ផ្ទះលេខ១៥៣ដេ ផ្លូវលេខ៣០ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ឈ្មោះ […]