————————-
ព្រះវិហារ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឃុន ធាងលី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការទីបញ្ជាការបំរុងកងទ័ពជើងគោកព្រះវិហារ និងឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានទទួលអំណោយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក រួមមាន ម៉ាស់ និងជែលលាងដៃសម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ- ១៩ ។
ទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានបង្ហាញយ៉ាងនូវការយកចិត្តទុកដាក់ដល់សុខមាលភាពកងយោធពលខេមរភូមិន្ទនិយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការបំរុងកងទ័ពជើងគោកព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ ជៀសផុតពីជំងឺកាវសាហាវកូវីដ-១៩ ។
ឧត្តមសេនីយ៍ឯក ឃុន ធាងលី និងឧត្តមសេនីយ៍ទោ ឌឹម បូណា ជំនួសមុខឲ្យឯកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចជាកាលតែងបារម្ភអំពីសុខុមាលភាពរបស់កងទ័ព នៃកងយោធពលខេមរភូមិន្ទ ។ ជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងបន្តអនុវត្តវិធាន ៣កុំ ៣ការពារ និងរួមគ្នាទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩នេះ ឲ្យបានដាច់ខាត។
សូមបញ្ជាក់ថា អំណោយឯកឧត្តមមេបញ្ជាការ និងជំទាវឧបត្ថម្ភម៉ាស់ និងជែល ជូនទីបញ្ជាការបំរុងកងទ័ពជើងគោកព្រះវិហារ មានម៉ាស់ក្រណាត់ចំនួន ៨០៤ម៉ាស់ និងជែលលាងដៃចំនួន ៦៧០ដប កងពលធំអន្តរាគមន៍លេខ៣ ម៉ាស់ក្រណាត់ចំនួន ៦៣ ៩៣៦ម៉ាស់ និងជែលលាងដៃចំនួន ៥៣ ២៨០ដប៕