ព្រះវិហារ៖ កម្មវិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១ ក្រោមអធិប្បតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ធមន្ត្រី មាស សុភា ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។
ពិធីចែកពូជសត្វពពែ ជូនសហគម៍ជាំពេន និងបន្តរចែកអំណោយជូនប្រជាពលរដ្ធមានជីវភាពខ្វះខាត ចំនួនពីភូមិ ១/ភូមិបង្កើនផល និង២/គឺភូមិត្រពាំងរទន្ទឹម ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលមានប្រពលដ្ធសរុបចំនួន ២០០គ្រួសារ ។
ឯកឧត្តម មាស សុភាបានថ្លែងថា ប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពសង្គមពេញលេញ ការីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ធមានជីវភាពធូធារ ក្រោមម្លប់សន្តិភាព មកទល់សព្វថ្ងៃគឺដោយសារ មានការដឹងនាំដ៏ឈ្លាសវៃពី សម្តេចអគមហាសេនាតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង ។ និងផ្តាំផ្ញើរទៅដល់សហគមន៍ ត្រូវមើលថែទាំឱ្យបានល្អក្នុងការចិញ្ចឹមសត្វពពែដែលបានចែកជូននេះ ធ្វើឱ្យការចិញ្ចឹមនេះទទួលបានជោគជ័យ ដើម្បីបន្តរដំណើរការចញ្ចឹមនៅតាមស្រុក ឃុំផ្សេងទៀតក្នុងខេត្ត ។
ក្នុងនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ លោកក៏បានថ្លែងផ្តាំផ្ញើរទៅដល់ សហគមន៍ដែលត្រូវទទួលសត្វពពែ ត្រូវមើលថែពពែឱ្យបានល្អ ដូចប្រសាសន៍ ឯកឧត្តម មាស សុភា បានលើកឡើងខាងលើ និងបន្តរផ្តាំផ្ញើរដល់បងប្អូន ប្រជាពលរដ្ធទាំងអស់ ត្រូវតែខិតខំបន្តរ អនុវត្តន៍នូវវិធានការ ការពារថែរក្សាអនាម័យ ៣កុំ ៣ការពារ រក្សាគំលាតសង្គម មិនត្រូវភ្លេចដាច់ខាត នូវជម្ងឺដ៏កាចសាហាវកូវីដ១៩នេះ និងត្រូវចៀសឱ្យផុតពីអំពើរខុសច្បាប់ទាំងឡាយដែលសង្គមស្អប់ខ្ពើម ជាពិសេស ការកាប់រាន ទន្ទានដីព្រៃរដ្ធ ខុសច្បាប់។
អំណោយដែលនឹងទទួលបានក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកស៊ីអុវមួយយួរ មី១កេស រួមនឹងថវិការ២០០០០៛(ពីម៉ឺនរៀល)ផងដែរ៕