ព័ត៌មាន

អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹងនៅតំបន់ហានិភ័យខ្ពស់ក្នុងក្រុង ដើម្បីអាចឈានទៅរកការដកភូមិមួយចំនួនទៀតចេញពីតំបន់ក្រហម

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនាមគណ:បញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ការរឹតបន្តឹង បន្ថែមលើវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងក្រុងសៀមរាបនេះ កម្លាំងប្រតិបត្តិការកំពុងធ្វើសកម្មភាពយាមល្បាតយ៉ាងតឹងរ៉ឹង នៅលើទីតាំងគោលដៅជាង ១០០គោលដៅ។
លោកស្នងការ បានបញ្ជាក់ថា ក្រោមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តសៀមរាប កម្លាំងសមត្ថកិច្ចទាំង៣ រួមមានកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងកម្លាំងយោធាមកពីតំបន់ប្រតិបត្តិការសឹករងខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងកម្លាំងប្រជាការពារភូមិ ដែលជាកងកម្លាំងសហការនៅតាមមូលដ្ឋាន ដោយបន្ថែមមធ្យោបាយល្បាតចល័តយ៉ាងតឹងរ៉ឹង ដោយប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ដោយម៉ូតូជាង ៩០គ្រឿង និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ព្រមទាំងសម្ភារឧបករណ៍ឃាត់ស្ទាក់មួយចំនួនទៀតផងដែរ។ ទាំងនេះ គឺជាយន្តការរឹតបន្តឹងចាំបាច់ នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ លើមូលដ្ឋានសង្កាត់ទាំង១២ នៃក្រុងសៀមរាប ដើម្បីកាត់បន្ថយហានិភ័យ និងឈានទៅកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
adm

Leave a Reply

Your email address will not be published. Required fields are marked *