ព័ត៌មានសន្តិសុខសង្គម

រថយន្តបែនដឹកខ្សាច់មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តRang rover បើកឆ្លងផ្លូវ ចំពេញទំហឹង បណ្តាលឲ្យរថយន្តRangrover ទៅផ្ទប់នឹងប្រឡាយជាប់មាត់លូ រងការខូចខាត ចំណែករថយន្តដឹកខ្សាច់ក្រឡាប់ផ្ងារជើង

ភ្នំពេញ ÷ កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងនឹងផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

មុនកើតហេតុគេបានឃើញបុរសជនជាតិចិន២នាក់ បានបើករថយន្តRangrover ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BP-8889 បើកបរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែគេឃើញបុរសម្នាក់ទៀត បានបើករថយន្តបែនដឹកខ្សាច់មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ចង្កូតស្តាំ PP-1562បើកបរតាមបណ្តោយផ្លូវ១០៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានជ្រុលទៅបុ.ករថយន្តRang rover ចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង ប៉ើងទៅ ផ្ទប់នឹងប្រឡាយមាត់លូ ចំណែករថយន្តដឹកខ្សាច់ក្រឡាប់ជះខ្សាច់លើពេញរថយន្តRang rover រីឯតៃកុងរថយន្តបង្កវិញ បានរត់ចេញពីកន្លែងងកើតហេតុ បាត់ស្រមោល។

 

សមត្ថកិច្ចចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនេះ ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *