ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមប្រដាប់អាវុធឥណ្ឌូនេស៊ី ប៉ូលីសបាននិយាយថាបានសម្លាប់នៅក្នុងការបាញ់ប្រហារនេះ

យោងតាមសារព័ត៌មាន រ៉យទ័រ បានចេញផ្សាយថាJAKARTA,​ (Reuters)​ -​ នគរបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ កងកម្លាំង​សន្តិសុខ​ឥណ្ឌូ​នេ​ស៊ី​បាន​សម្លាប់​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ដែល​មានឈ្មោះ​ថា​ East​ Indonesia​ Mujahideen​ (MIT)​ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ ។​

​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​រួម​គ្នា​មួយ​ជាមួយ​បុគ្គលិក​យោធា​ និង​នគរបាល​បាន​សម្លាប់​លោក​ Ali​ Kalora​ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ក្នុងភូមិ​មួយ​ដែល​ស្ថិត​នៅ​លើ​កោះ​ Sulawesi​ កាលពី​រសៀល​ថ្ងៃ​សៅរ៍​។​

​នគរបាល​បាន​និយាយ​ថា​ ជន​សកម្មប្រយុទ្ធ​ម្នាក់​ទៀត​ដែល​មានឈ្មោះ​ថា​ Jaka​ Ramadhan​ ត្រូវ​បាន​គេ​ស្គាល់​ថា​ Ikrima​ ក៏​ត្រូវ​បាន​បាញ់​សម្លាប់​ផង​ដែរ​ ហើយ​នគរបាល​ក៏​បាន​បន្ថែម​ថា​ នៅ​តែ​បន្ត​ការ​តាម​ចាប់ខ្លួន​សមាជិក​ក្រុម​ MIT​ ចំនួន​ បួន​នាក់​ផ្សេង​ទៀត​។​

​នៅ​ក្នុង​ការ​វាយឆ្មក់​នេះ​ នគរបាល​បាន​រក​ឃើញ​គ្រឿងផ្ទុះ​ កាំភ្លើង​ M16​ មួយ​ដើម​ និង​កាំបិត​ផ្គាក់​ពីរ​ រួម​ជាមួយ​ភស្តុ​តាង​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុម​សកម្មប្រយុទ្ធ​។​

​លោក​ Kalora​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​ MIT​ បន្ទាប់​ពី​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មេដឹកនាំ​មុន​គឺ​លោក​ Santoso​ កាលពី​ឆ្នាំ​ ២០១៦​ ។​

​អាជ្ញាធរ​ជឿជាក់​ថា​ក្រុម​សកម្មប្រយុទ្ធ​ MIT​ នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​អ្នក​ភូមិ​ចំនួន​ បួន​នាក់​ នៅ​កណ្តាល​កោះ​ Sulawesi​ កាលពី​ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ ទោះបី​ក្រុម​នេះ​មិន​បាន​អះអាង​ទទួលខុសត្រូវ​ក៏​ដោយ​។​

​អតីត​មេដឹកនាំ​លោក​ Santoso​ ធ្លាប់​ជា​ជន​សកម្មប្រយុទ្ធ​ត្រូវ​តាម​ចាប់​ច្រើន​បំផុត​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​ជា​ប្រទេស​មាន​ប្រជាជន​កាន់សាសនា​អ៊ី​ស្លា​ម​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។​ លោក​ Santoso​ គឺជា​ជន​សកម្មប្រយុទ្ធ​ដំបូង​គេ​ម្នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែល​បាន​សន្យា​ស្មោះត្រង់​នឹង​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​។​

adm

Leave a Reply

Your email address will not be published. Required fields are marked *