ខេត្តកំពត៖ នៅថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨: ៣០នាទីព្រឹក នៅអធិការដ្ឋាននគរបាលក្រុងបូកគោ បានរៀបចំពីធីប្រកាសផ្ទេរភារកិច្ច តែង តាំង មុខ តំណែង និង បំពាក់ ឋានន្តរស័ក្តិ អធិការ អធិការ រង នៃ អធិការ ដ្ឋាន នគរបាលក្រុងបូកគោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត លោកឡេង វិប៊ុល ប្រធានក្រុមប្រឹក្សាក្រុងបូកគោ និង លោកស្រី ងិន ផលរ័ត្ន អភិបាល នៃ គណ:អភិបាល ក្រុងបូកគោ សមាសភាពអញ្ជើញចូលរួមមាន៖ លោកស្នងការរង លោកនាយ- នាយរងការិយាល័យបុគ្គលិក លោកអធិការ- អធិការរង ក្រុង កំពត-ស្រុកទឹកឈូ លោក មេបញ្ជាការ អាវុធ ហត្ថ ក្រុងបូកគោ លោក មេបញ្ជាការ ផ្នែក សឹក រងក្រុងបូកគោ លោក ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងអស់ សរុបចំនួន ៦៨នាក់ ក្នុង ពិធី នេះ មន្ត្រី នគរបាល ដែល ត្រូវ ប្រកាស ផ្ទេរ ភារកិច្ច តែង តាំង មុខ តំណែង ចំនួន ២៦នាក់ និង បំពាក់ ឋានន្តរស័ក្តិ ចំនួន ១៤នាក់ ។
* ប្រកាសតែងតាំងតួនាទីអធិការចំនួន ០១នាក់ អធិការរងចំនួន ៧នាក់ នាយផ្នែកចំនួន ៦នាក់ នាយរងផ្នែកចំនួន ១២នាក់ ។
បំពាក់ ឋានន្តរស័ក្តិ
– ថ្នាក់វរសេនីយ៍ទោ ០១នាក់
– ថ្នាក់វរសេនីយ៍ត្រី ០២នាក់
– ថ្នាកអនុសេនីយ៍ឯក ៨នាក់
– ថ្នាកអនុសេនីយ៍ទោ ០១ នាក់
– ថ្នាកអនុសេនីយ៍ត្រី ០១ នាក់
– ថ្នាក់ព្រិន្ទបាលឯក ០១នាក់៕
សូមជម្រាបផងដែរថា លោកវរសេនីយ៍ត្រី ព្រាប សាមិត្ត អត្តលេខ ៧៦៣៤៦ ត្រូវបានផ្ទេរភារកិច្ច ពី នាយ រងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល មកជាអធិការក្រុងបូកគោ និងតម្លើងឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ ផងដែរ។
ក្នុងពិធីផ្ទេរ ប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ថ្លែងកោតសរសើរ ដល់មន្ត្រីកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំសម្រេចបានសមិទ្ធផលជាច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវមានឥរិយាបទទន់ភ្លន់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋាន គ្មានបទល្មើសលួច ឆក់ ប្លន់ គ្មានគ្រឿងញៀន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកំរិតអប្បបរមា បន្ថែមពីនេះ ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ នូវវិន័យរបស់កងកម្លាំងនគរបាលជាតិ ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ ដែលជាជំនឿជឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូប នៅក្នុងមូលដ្ឋានខេត្តកំពតផងដែរ ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានណែនាំឱ្យមន្ត្រីកងកម្លាំងទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យជាប្រចាំ ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួនជាប្រចាំ ៕