ព័ត៌មានសន្តិសុខសង្គម

ក្មេងស្ទាវ២ក្រុមកាប់​ចាក់​គ្នា ចុងក្រោយស្លាប់ម្នាក់ សមត្ថកិច្ចក្រុងចុះស្រាវជ្រាវ ចាប់ខ្លួនបាន ៤ នាក់

ខេត្តបាត់ដំបង៖ ក្មេងចំនួន២ក្រុមបានវាយប្រហារគ្នាដោយប្រើដាវ ដំបង និងដុំថ្ន នៅទីបំផុតមានម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១០ និង ២០នាទី យប់ត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

យោងតាមពាក្យបណ្តឹងឈ្មោះ អ៊ាង ផល្លា ភេទប្រុសអាយុ ៤៨ឆ្នាំ(ឪពុកជនរងគ្រោះ) មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងដែលបានអះអាងថា កូនរបស់ខ្លួនឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ។ ក្រោយពីសមត្ថកិច្ចក្រុងចុះស្រាវជ្រាវ ទើបឈានដល់ការចាប់ខ្លួនបាន ៤ នាក់ ក្នុងនោះភាគីម្ខាង ២ នាក់ ដោយឡែកនៅសេសសល់ កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាលកំពុងតាមក្របួចបានខ្លះបន្ថែមទៀត។

ក្មេងស្ទាវដែលសមត្ថកិច្ចក្រុងឃាត់ខ្លួនបានគឺ ១-ឈ្មោះ សែម វីរ: ភេទប្រុស  អាយុ ១៨ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិពាក់ស្បែក ឃុំ ស្នឹង ស្រុកបាណន់ ២-ឈ្មោះ សុខ ចាន់ថា  ភេទប្រុស  អាយុ ១៧ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ៣-ឈ្មោះ សឺន សិទ្ធស័ក  ភេទប្រុស  អាយុ ១៩ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និង ៤-ឈ្មោះ វ៉ាន់ ហុកហេង  ភេទប្រុស  អាយុ ១៦ឆ្នាំ​ មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួកតាឯក ក្រុងបាត់ដំបង។

ដោយសារមានបទបញ្ជាពីលោកស្នងការ សាត គឹមសាន និងមានការឯកភាពពីលោកព្រះរាជអាជ្ញា  កែវ​ សុជាតិ ផងនោះ បច្ចុប្បន្ន លោកវរសេនីយ៍ឯក ពេជ្រ​ សារ៉ែន បានអោយកម្លាំងជំនាញរៀបចំ កសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធីហើយ។ យ៉ាងណា មូលហេតុឈានដល់ការ​កាប់ចាក់គ្នានេះ មិន​ទាន់ដ​ឹង​មូលហេតុ​នៅ​ឡើយទេ។

adm

Leave a Reply

Your email address will not be published. Required fields are marked *