សៀមរាប ថ្ងៃព្រហស្ស៤កើតខែស្រាពណ៍ឆ្នាំឆ្លូវព.ស២៥៦៦ត្រូវថ្ងៃទី12ខែសីហាឆ្នាំ2021
មានករណីយស្ត្រីម្នាក់ ឈ្មោះកន ខំ ភេទស្រីអាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានធ្វើអត្តឃាដ ដោយចងករសម្លាប់ខ្លួន នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី08ខែសីហាឆ្នាំ2021
តាមការផ្តល់ព័ត៌មានពីអ្នកស្រុកក៏ដូចជាឪពុកម្តាយសាកសព បានរៀបរាប់ប្រាប់អ្នកសាព័ត៌មានថា គ្រួសាពីអ្នកប្តីប្រពន្ធនេះ ឧស្សាហ៍មានបញ្ញាទំនាស់ទាស់ទែងគ្នាបង្ករជម្លោះញឹកញាប់ជាប្រចាំ
ឯចំណែកលោកជា ចា ដែលត្រូវជាប្តីរបស់សាកសពដែលបានចងករស្លាប់នោះ បានរៀបរាប់ប្រាប់អ្នកសាព័ត៌មានថា ពីដំបូងពីក្បាលល្ងាច លោបានប្រាប់ប្រព្ធលោកថា ឯងអើយកុំផឹកស្រាទៀត ព្រោះយើងជិតដល់ថ្ងៃចាក់វ៉ាក់សាំងជាលើកទី២ទៀតហើយ ពេលនោះគាត់ថាប្រពន្ធគាត់ឆ្លើយតបវិញថា អញផឹកក៏បានស្រេចនឹងអញ បន្តពាក្យសំដីទាស់ទែងគ្នាតិចទួច បន្ទាប់មកទៀតលោកថាខ្លួនលោកមិនបាននៅជាមួយប្រពន្ធគាត់ទេ ឡើងមកមើលក្របី ដែលគាត់ទើបតែទិញថ្មីមកពីភូមិកញ្ចូរ
លោកជា ចាបានបន្តទៀតថា ពេលដែលគាត់ត្រឡប់មកពីមើលក្របីវិញ មកដល់ផ្ទះទាំងយប់អាធ្រាត ម៉ោងប្រហែលជា២ជាង គាត់បានមកដល់ផ្ទះ គាត់ថាផ្ទះគាត់បានបិតទ្វាជិតងងឹតមិនបានបើកភ្លើងទេ គាត់បានស្រែកហៅប្រពន្ធគាត់ តែប្រពន្ធគាត់មិនបានឆ្លើយតបគាត់ទេ គាត់បានមកហៅឪពុកម្តាយក្មេកសួនាំនឹងជួយរកប្រពន្ធគាត់ ក្រោយមកទៀតគាត់បានថា គាស់ទ្វាផ្ទះចូលទៅរកដល់បន្ទប់ទឹក ហើយក៏បានឃើញបន្ទប់ទឹកជាប់សោទៀត ពេលគាស់ទ្វាមើលទៅទើបឃើញប្រពន្ធគាត់បានចងករសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកបាត់ទៅហើយ នេះជាការរៀបរាប់របស់ប្តីសាកសព
ប៉ុន្តែក្នុងករណីយនេះមានបងប្អូនសាច់ញាតិខាងស្ត្រីជនរងគ្រោះដោយសារចងករសម្លាប់ខ្លួននោះមិនអស់ចិត្ត មូលហេតុគាត់ប្រាប់ថា ស្រ្តីចងករសម្លាប់ខ្លួននោះចងតែខ្សែអង្រឹងអោយកូនដេកសឹងតែមិនចេះចងផង ហេតុអីក៏ខ្សែដែលចងករនឹងបន្ទប់ទឹកចងបានមាំមួនរឹតយ៉ាងតឹងរឹងបានល្អម្លេះ បងប្អូនសាច់ញាតិខាងស្រ្តីបញ្ជាក់ទៀតថា ខ្សែចងករស្រ្តីរឹតករយ៉ាងតឹង ហើយមានស្នាមជាំខ្លះៗនៅក្បែករ ហើយសាសពលុតជង្គង់នឹងការ៉ូមិនមែនជើងផុតពីដីទេ គាត់បានឈរផ្ទឹមសាកសពស្មើចង្កេះគាត់ គាត់បានប្រាប់អ្នកសាព័ត៌មានទៀតថា ពេលទៅយកសពសមត្ថកិច្ចមិនបានធ្វើកុសលវិច្ច័យទេគឺស្រាយកាត់ទុំលាត់សពបានត្រឹមតែថតប៉ុណ្ណ្ណះ
ក្នុងករណីយនេះបងប្អូនដែលត្រូវជាសាច់ញាតិសាកសព ពួកគាត់នៅតែមន្ទឹលសង្ស័យនៃអាថ៏កំបាំងមិនអស់ចិត្ត ពួកគាត់នៅតែសំណូមពរសុំអោយអាជ្ញាធរមានសមត្ថ កិច្ចជួយស្រាវជ្រាវសើបអង្កេតក្នុងករណីយនេះអោយបានលំអិតផង ដើម្បីបានផ្តល់យុត្តិធម៏ជូនដល់សាកសពក៏ដូចជាក្រុមក្រួសាសពបានអស់ចិត្តផង