រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោកគ្រូពេទ្យម្នាក់មានជំងឺកូវីដ១៩ បានដេកស្លា.ប់នៅក្នុងផ្ទះម្នាក់ឯង ដោយគ្មានសាច់ញាតិ ឬក្រុមគ្រួសារណាម្នាក់នៅជិត និងដឹងលឺឡើយ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ស.ពលោកគ្រូពេទ្យមានឈ្មោះ មាស ឈុនលាភ ជាវេជ្ជបណ្ឌិតផ្នែកព្យាបាលជំងឺមនុស្សចាស់ រោគស្រី្ដ កុមារ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅជិតខាងរបងជាមួយ បានប្រាប់ថា នៅមុនពេលកើតហេតុ ប្រមាណពីរថ្ងៃមុន ពួកគាត់បានទៅទិញថ្នាំ ហើយលឺគ្រូពេទ្យប្រាប់ថា មិនសូវស្រួលខ្លួន ហើយក៏មិនបានលក់ថ្នាំអោយដែរ បន្ទាប់មកគាត់ក៏ត្រឡប់ទៅផ្ទះវិញ ចំណែកគ្រូពេទ្យក៏បានបិទទ្វារផ្ទះរបស់គាត់ ដោយមិនឃើញគាត់ចេញពីផ្ទះសោះ ។
ប្រជាពលរដ្ឋបន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង៨យប់ ដោយមានការសង្ស័យ ព្រោះឃើញភ្លើងបើកចោល ទើបពួកគាត់បាននាំគ្នាទៅអើតមើលតាមប្រឡោះប្រហោងទ្វារ ក៏ស្រាប់តែឃើញលោកគ្រូពេទ្យដេកស្ដូកស្តឹងទៅហើយ ហើយក៏នាំគ្នាស្រែកហៅ តែមិនមានការឆ្លើយតបមកវិញទេ ទើបដឹងថា លោកគ្រូពេទ្យបានស្លា.ប់បាត់ទៅហើយ រួចក៏បានទាក់ទងទៅខាងអាជ្ញាធរមានមេភូមិ និងចៅសង្កាត់ ព្រមទាំងសមត្ថកិច្ចអោយមកជួយអន្តរាគមន៍តែម្តង ។ ភ្លាមៗនោះខាងសមត្ថកិច្ចបានទាក់ទងទៅផ្នែកគ្រូពេទ្យជំនាញមកយកសំណាកធ្វើតេស្តរហ័ស ទើបដឹងថា ស.ពលោកគ្រូគឺមានវិជ្ជមានជំងឺកូវីដ១៩ ។