ព័ត៌មាន

អគ្គស្នងការនគរបាលជាតិ ចូលរួមកិច្ចប្រជុំគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ទទួលបន្ទុកអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងធ្វើចត្តាឡីស័ក, អនុគណៈកម្មការអនុវត្តន៍ច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) តាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រត្តិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក) ។
កិច្ចប្រជុំដ៏មានសារសំខាន់ខាងលើមានរបៀបវារៈចំនួន ២ រួមមាន ៖
១-ពិនិត្យ និងពិភាក្សាលើការអនុវត្តសារាចររបស់រាជរដ្ឋាភិបាល ស្តពី “ ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ”
២-ពិនិត្យ និងពិភាក្សាលើការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពី “ ការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បិទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) “ ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *