ព័ត៌មាន

ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​ ផ្ទេរ​ភារកិច្ច​ និង​ដំឡើង​ឋានន្តរសក្តិ​ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​៦១​នាក់

​ភ្នំពេញ​ ៖​ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំនួន​៦១​រូប​ ត្រូវ​បាន​ធ្វើពិធីប្រកាស​តែងតាំង​មុខ​តំណែង​ផ្ទេរ​ភារកិច្ច​ និង​ដំឡើង​ឋានន្តរសក្តិ​ ។​

​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ធនធានមនុស្ស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត​ វិសិដ្ឋ​ ស្នងការ​រង​ទទួល​ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ លោក​ ហេង​ ពិសិដ្ឋ​ អភិបាលរង​ខណ្ឌ​បឹង​កេង​ លោក​ នាយការិយាល័យ​បុគ្គលិក​ លោកនាយ​ការិយាល័យ​បណ្តុះបណ្តាល​ លោក​អធិការ​ និង​លោក​-​លោកស្រី​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​ ។​

​មន្ត្រី​នគរបាល​ទាំង​៦១​រូប​ក្នុង​នោះ​ត្រូវ​បាន​ប្រកាស​តួនាទី​ថ្នាក់​អធិការរង​ចំនួន​០៣​រូប​,​នាយ​ផ្នែក​ចំនួន​០៣​រូប​,​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​០១​រូប​,​ថ្នាក់​នាយ​រង​ផ្នែក​១៥​រូប​,​ថ្នាក់​នាយ​រង​ប៉ុស្តិ៍​០២​រូប​ ។​ ដំឡើង​ឋានន្តរសក្តិ​វរសេនីយ៍ទោ​០១​រូប​,​ វរសេនីយ៍ត្រី​០៤​រូប​,​ អនុសេនីយ៍ឯក​១៣​រូប​,​ អនុសេនីយ៍ទោ​១៤​រូប​,​ អនុសេនីយ៍ត្រី​០៣​រូប​ និង​ព្រិ​ន្ទ​បាល​ឯក​ ០២​រូប​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ធនធានមនុស្ស​បាន​លើក​ឡើង​ពាំនាំ​នូវ​ប្រសាសន៍​ណែនាំ​របស់​ឯកឧត្តម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នង​នគរបាល​រាជធានី​ភ្នំពេញ​ ជូន​ដល់​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​នៅ​ក្នុង​តំណាក់កាល​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​បន្ត​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ស្ថិរភាព​ និង​សុវត្ថិ​ភាពល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ប៉ុន្តែ​នៅ​ពេល​បំពេញភារកិច្ច​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ។​

លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ សុធី​ ស្នងការ​រង​ក៏​បាន​លើក​ឡើង​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេងកង​ សហការ​គ្នា​ឱ្យ​បាន​ល្អ​តាមដាន​ក្តាប់​រាល់​សភាពការណ៍​ទូទៅ​ឱ្យ​បាន​ម៉តចត់​ ដើម្បី​ចេញ​បង្ការ​ទប់ស្កាត់​រាល់​សកម្មភាព​នៃ​អំពើ​ខុសច្បាប់​ណាមួយ​នោះ​ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ក៏​បាន​លើក​ឡើង​នូវ​ទិស​ដៅ​ការងារ​មួយ​ចំនួន​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជុំវិញ​ការ​ផ្តល់​ឯកសារ​រដ្ឋបាល​សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស​ ធ្វើ​ឯកសារ​នោះ​ហើយ​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ ។​ បន្ត​អនុវត្ត​គោ​លន​យោ​ប​បាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ បន្ត​ចូលរួម​អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​បង្ការ​ទប់ស្កាត់​ កុំឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ។​ បន្ត​ចូលរួម​សកម្មភាព​នៃ​ការ​ពង្រឹង​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ បន្ត​ស្រាវជ្រាវ​ចាត់វិធានការ​បង្ការ​ទប់ស្កាត់​អំពើ​លួច​ឆក់​ប្លន់​ និង​បញ្ហា​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ​ ។​ ជា​ពិសេស​ត្រូវ​គោរព​អនុវត្ត​នូវ​ក្រមសីលធម៌​ វិន័យ​នគរបាល​ជាតិ​ឱ្យ​បាន​ម៉ឺងម៉ាត់​ និង​បំពេញភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ ចៀសវាង​ធ្វើ​សកម្មភាព​ដែល​បង្ក​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ នាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​បាត់បង់​ជំនឿ​ទុកចិត្ត​ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *