អូតាវ៉ា៖ មន្ត្រីនៅភាគខាងលិចនៃរដ្ឋ ប៊្រីដធីស ខូឡុំប៊ី ប្រទេសកាណាដា នៅថ្ងៃទី១៩ ខែសីហានេះ បានអង្វរអ្នកស្រុករាប់ម៉ឺននាក់ឱ្យស្តាប់ការព្រមាន និងជម្លៀសខ្លួនចេញទៅកាន់តំបន់មានសុវត្ថិភាព ខណៈដែលភ្លើងឆេះព្រៃដ៏ខ្លាំងក្លាកំពុងគំរាមកំហែងទីតាំងនៅតាមជ្រលងភ្នំអូកាណាហ្គេន រួមទាំងទីក្រុងខេឡូណា ផងដែរ។ រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នរដ្ឋ ប៊្រីដធីស ខូឡុំប៊ី លោកស្រី បូវីន ម៉ា បាននិយាយថា មនុស្សប្រហែល ៣០,០០០នាក់ស្ថិតនៅក្រោមការបញ្ជាឱ្យជម្លៀសខ្លួនជាបន្ទាន់ ខណៈដែលមនុស្ស ៣៦,០០០នាក់ទៀតស្ថិតនៅក្រោមការប្រុងប្រយ័ត្ន ដើម្បីត្រៀមភៀសខ្លួន។ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា លោកបាននិយាយជាមួយអភិបាលរដ្ឋ ប៊្រីដធីស ខូឡុំប៊ី លោក ដេវីដ អ៊ីបាយ អំពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងស្ថានភាពភ្លើងឆេះព្រៃដ៏គួរឱ្យភ្ញាក់ផ្អើល ហើយបានសន្យាថា នឹងផ្តល់ធនធានសហព័ន្ធ ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយដ៏អាក្រក់នេះ៕
កោះកុង៖ សមាជិកក្រុមគ្រួសារសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំនួន៨គ្រួសារ ទទួលថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរខេត្ត ក្រុងខេរមភូមិន្ទ បន្តចុះសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភដល់សមាជិកគ្រួសារសពពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ ក្រោយពួកគាត់បាត់បង់មនុស្សជាទីស្រឡាញ់អំឡុងរីករាលជំងឺដ៏កាចសាហាវនេះ។ លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ ឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ថា ការផ្តល់ថវិការបស់រដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយមិនប្រកាន់និន្នាការនយោបាយ មានឬក្រនោះទេ។ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួន២លានរៀល ទន្ទឹមនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ក៏ឧបត្ថម្ភដល់សមាជិកគ្រួសារអ្នកស្លាប់ដោយកូវីដ១គ្រួសារទទួលបាន៥០ម៉ឺនរៀលបន្ថែមទៀតដែរ។
ខេត្តបន្ទាយមានជ័យ ៖ ជូនដំណឹង! ច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី បើកដំណើរការឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភា សម្រាប់អ្នកមានលិខិតឆ្លងដែន បណ្ណព្រំដែន និងកាតចាក់វ៉ាក់សាំងកូវីដ-១៩ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា,បើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងដែលអង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”ទទួលបាននៅយប់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២២នេះគឺប្រទេសថៃបានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញចូលប្រទេសខ្លួនបានតាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក (Ban KhlongLuk) ស្រុកអារញ្ញខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងច្រកព្រំដែនបានខាវដិន(BanKhao Din)ស្រុកខ្លងហាតខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះអនុវត្តបានតែចំពោះភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃនេះថា ជំហានបឋមខាងភាគីថៃអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់អ្នកដែលមានលិខិតឆ្លងដែននិងបណ្ណព្រំដែនហើយជំហានបន្ទាប់គឺគិតគូរដល់ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿ។ សូមរម្លឹកថា៖សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ អគារទីស្នាក់ការនេះជាចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៧ប៊ីលាន១៣លានរៀល។ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជាថៃបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ បើតាមរបាយការណ៍លោកសេងយូរអ៊ាន់អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ […]